កម្មវិធីសិល្បៈអបអរសាទរទិវាតន្ត្រីវៀតណាមនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី២៥ សីហា
(VOVWORLD) - សមាគមតន្ត្រីករវៀតណាមកាលពីថ្ងៃទី ២៣ សីហា បានឲ្យដឹងថា៖ កម្មវិធី សិល្បៈពិសេស “តន្ត្រី Ho Guom ខៀវ” ដើម្បីអបអរសាទរទិវាតន្ត្រីវៀតណាមឆ្នាំ ២០២៣ នឹងប្រព្រឹត្តិទៅនាយប់ថ្ងៃទី២៥ សីហា នៅរោងល្ខោន Ho Guom រដ្ឋធានី ហាណូយ។
ទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍នៅក្នុងរោងល្ខោន Ho Guom។ (ប្រភពរូបថត៖ VNA) |
កម្មវិធីនេះត្រូវបានបែងចែកជា ៣ ផ្នែកដែលមានចំណុចលេចធ្លោដោយ ឡែក។ ផ្នែកទី ១ មានចំណងជើងថា “រលកចាប៉ី Thang Long” ដែលលើកតម្កើង ស្នាដៃនិពន្ធសម្រាប់ឧបករណ៍ភ្លេងជនជាតិ និងបទចម្រៀងដែលមានលក្ខណៈប្រជា ប្រិយ - បង្ហាញពីការទទួលមរតកនូវប្រពៃណី ឆ្លុះបញ្ចាំងផ្នែកមួយនៃផ្ទាំងគំនូរតន្ត្រីវៀត ណាមក្នុងសម័យកាលមុន ដែលជាមូលដ្ឋានគ្រឹះសម្រាប់តន្ត្រីវៀតណាមទំនើប។ ផ្នែក ទី ២ មានចំណងជើងថា “និទានរឿងទន្លេក្រហម” រួមមានស្នាដៃដែលសរសេរតាម រចនាប័ទ្មក្លាស៊ិក ដែលបង្ហាញពីសមាហរណកម្ម និងការអភិវឌ្ឍនៃតន្ត្រីវៀតណាម ដើម្បីកសាងខឿនតន្ត្រីវៀតណាមដ៏ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណ ជាតិ។ ផ្នែកទី ៣ មានចំណងជើងថា "ចង្វាក់ភ្លេងពណ៌បៃតងជារៀងរហូត" គឺជាស្នាដៃ ដែល ផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានារបស់ប្រទេសជាតិ ប្រៀបប្រដូច ជាក្រាំងប្រវត្តិសាស្ត្រជាសំឡេង បង្ហាញពីសេចក្តីស្រឡាញ់ចំពោះមាតុភូមិ ប្រទេស ជាតិ សេចក្ដីស្នេហារវាងមនុស្សជាមួយមនុស្ស និងធម្មជាតិដ៏ស្រស់ស្អាត។ គួរជម្រាបបន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០១៤ មក វៀតណាមបានជ្រើសរើស ថ្ងៃទី ៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ជាទិវាតន្ត្រីវៀតណាម៕