កម្មវិធីអបអរសាទរនិទាឃរដូវឆ្នាំរោង ឆស័ក ដ៏រស់រវើក របស់សហគមន៍ជនវៀតណាមនៅឯបរទេស
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាប៉ុន្មានថ្ងៃនេះ សហគមន៍ជនវៀតណាមនៅប្រទេសជាច្រើន បានរៀបចំកម្មវិធីអបអរសាទរនិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤។
លោកស្រី Nguyen Quynh Phuong អគ្គកុងស៊ុលបានថ្លែងសុន្ទរកថាបើកនៅសហគមន៍ Tet ក្នុងទីក្រុង Frankfurt។ រូបថត៖ Thu Hang/TTXVN |
ក្នុងបរិយាកាសស្វាគមន៍និទាឃរដូវថ្មី នាយប់ថ្ងៃទី ២៧ ខែមករា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Frankfurt សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានរៀបចំកម្មវិធី “បុណ្យតេតសហគមន៍”ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំ រោង ឆស័ក ២០២៤។ ក្នុងពិធីនេះ អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Frankfurt លោកស្រី Nguyen Quynh Phuong បានអំពាវនាវឲ្យសហគមន៍ជនវៀតណាមបន្តជួយឧបត្ថម្ភ គាំទ្រសកម្មភាពរបស់ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុង Frankfurt រួមគ្នាឆ្ពោះទៅការកសាងមាតុប្រទេស។ ស្តង់ម្ហូបអាហារជាច្រើនដែលឧទ្ទេសនាមមុខម្ហូបពិសេសរបស់វៀតណាម និងម្ហូបប្រពៃណីនៅថ្ងៃតេតបានរួមចំណែកធ្វើឱ្យកម្មវិធីបុណ្យតេតសហគមន៍កាន់តែកក់ក្តៅ និងពោរពេញទៅដោយអត្តសញ្ញាណជាតិ។
តំណាងស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក សមាគមវៀតណាមនៅសាធារណរដ្ឋឆែក និងថ្នាក់ដឹកនាំសមាគមវៀតណាមនៅ Pardubice និងខេត្តជិតខាងបានថតរូបអនុស្សាវរីយ៍។ រូបថត៖ VOV/VOV-Prague |
នាយប់ថ្ងៃដដែល សមាគមជនវៀតណាមនៅខេត្ត Pardubice សាធារណរដ្ឋឆែកបានរៀបចំពិធីអបអរសាទរនិទាឃរដូវឆ្នាំ ២០២៤ និងខួបលើកទី ១០ នៃការបង្កើតសមាគម។ ថ្លែងមតិនៅពិធីនេះ ភារៈធារីវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោកស្រី Nguyen Dieu Linh បានសង្កត់ធ្ងន់ថា សមាគមជនវៀតណាមបានរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដើម្បីកសាងនិងអភិវឌ្ឍន៍សហគមន៍ តាមនោះផ្សព្វផ្សាយសម្រស់វប្បធម៌និងប្រជាជនវៀតណាម ហើយក៏នាំមុខគេយ៉ាងសកម្មក្នុងចលនាសកម្មភាពរបស់សមាគមជនវៀតណាមនៅឆែកផងដែរ។
ផ្តល់សំណាងនៅដើមឆ្នាំដល់កូនវៀតណាមនៅអាហ្វ្រិកខាងត្បូង ជាសម្រស់ប្រពៃណីរបស់ប្រទេសក្នុងថ្ងៃបុណ្យតេត។ រូបថត៖ TTXVN |
ថ្ងៃទី ២៧ មករា ស្ថានទូតវៀតណាមប្រចាំនៅព្រូរីតូរៀ (អាហ្វ្រិកខាងត្បូង) បានរៀបចំកម្មវិធី “និទាឃរដូវស្រុកកំណើត” ដោយមានកម្មវិធីផ្លាស់ប្តូរសិល្បៈដ៏រស់រវើកជាច្រើន ជូនអាំងប៉ាវដល់ជនចាស់ជរានិងកុមារ និងពិធីជប់លៀងដោយមានម្ហូបអាហារប្រពៃណីនៅថ្ងៃបុណ្យតេត។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងលោក Hoang Sy Cuong បានអះអាងថាបក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌអំណោយផលនិងគាំទ្រដល់ប្រជាជនឱ្យមានជីវភាពរស់នៅប្រកបដោយសុវត្ថិភាព ស្ថិរភាព ធ្វើសមាហរណកម្មទៅក្នុងជីវភាពរស់នៅសង្គមនៅមូលដ្ឋាន ទន្ទឹមនឹងនោះ រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយមាតុប្រទេស និងចូលរួមយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។
ក្នុងពេលជាមួយគ្នានោះ ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីនៅយប់ថ្ងៃទី ២៧ ខែមករា បានរៀបចំ បុណ្យតេតសហគមន៍ដើម្បីស្វាគមន៍និទាឃរដូវ ឆ្នាំរោង ឆស័ក ២០២៤។ ក្នុងកម្មវិធីនេះ បងប្អូនអាណិកជនបានបានទស្សនាកំសាន្តកម្មវិធីសិល្បៈដែលបានសម្តែងដោយបងប្អូនអណិកជនវៀតណាមនៅទីនេះ ហើយបានទទួលទានមុខម្ហូបដែលមានរសជាតិបុណ្យតេតនៅស្រុកកំណើតផងដែរ៕