|
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖VOV) |
(VOVworld) - សំដៅជួយជ្រោមជ្រែងទិវាកម្មសិទ្ធិបញ្ញាពិភពលោក (ថ្ងៃទី២៦
មេសា) នាថ្ងៃទី២៥ មេសា នៅរដ្ឋធានីហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្ម
វៀតណាមបានសហការជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារៀបចំសិក្ខា
សាលាក្រោមប្រធានបទ “កម្មសិទ្ធិបញ្ញា-លើកកំពស់កិត្យានុភាពនិងតំលៃរបស់
សហគ្រាស”។
តាមលោក Dinh Huu Phi ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាក្រសួងវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យាថា ការគាំពារកម្មសិទ្ធិបញ្ញារួមចំណែកលើកកំពស់សមត្ថភាព កិត្យា
នុភាពរបស់សហគ្រាស ជំរុញការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ជួយបង្កើតឡើងផលិត
ផលដែលមានតំលៃធំហើយអាចប្រកួតប្រជែងនៅលើទីផ្សារក្នុងនិងក្រៅប្រទេស។
ការគាំពារកម្មសិទ្ធិបញ្ញាជាមធ្យោបាយប្រកួតប្រជែងប្រកបដោយ ប្រសិទ្ធភាព
ចំពោះសហគ្រាសក៏ដូចជាខឿនសេដ្ឋកិច្ចជាតិ។ប្រទេស សហគ្រាសណាមានកម្ម
សិទ្ធិបញ្ញាកាន់តែច្រើនគឺសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។នាបច្ចុប្បន្ន រដ្ឋ
វៀតណាមបាននាំចេញគោលនយោបាយជាច្រើនសំដៅជួយឧបត្ថម្ភ សហគ្រាស
កសាងពាណិជ្ជសញ្ញា ក្នុងនោះមានការបង្កើតឡើងកម្មសិទ្ធិបញ្ញា៕