កុមារីចំនួន ១០០​ រូប នឹងចូលរួមវេទិកាដោយប្រធានបទ "ជំរុញសិទ្ធិរបស់កុមារី ដើម្បីការផ្លាស់ប្ដូរ និងវឌ្ឍនភាព"

(VOVWORLD) -វេទិកានេះមានការចូលរួមរបស់ កុមារីចំនួន ១០០ រូប តំណាងឲ្យកុមារីនៅទូទាំងប្រទេស ក្នុងនោះ មានកុមារចំនួន 50% ជាជនជាតិភាគតិច។
កុមារីចំនួន ១០០​ រូប នឹងចូលរួមវេទិកាដោយប្រធានបទ ទិដ្ឋភាពនៃកម្មវិធី 

កុមារីនឹងបានបង្ហាញពី សេចក្តីប្រាថ្នា ចំណង់ចំណូលចិត្តនិងបានជួបប្រាស្រ័យ សន្ទនាជាមួយតំណាងជាតិ និងអន្តរជាតិ អំពីសុវត្ថិភាពរបស់កុមារីនៅទីសាធារណៈ ផលប៉ះពាល់នៃអាពាហ៍ពិពាហ៍ មិនគ្រប់អាយុ នៅក្នុងវេទិកាកុមារីឆ្នាំ២០១៨ ដោយប្រធានបទ"ជំរុញសិទ្ធិរបស់កុមារី ដើម្បីការផ្លាស់ប្ដូរ និងវឌ្ឍនភាព" ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៧ ខែតុលាខាងមុខ នៅទីក្រុងហាណូយ។ វេទិកានេះមានការចូលរួមរបស់ កុមារីចំនួន ១០០ រូប តំណាងឲ្យកុមារីនៅទូទាំងប្រទេស ក្នុងនោះ មានកុមារចំនួន 50% ជាជនជាតិភាគតិច។

វេទិកាកុមារីឆ្នាំ២០១៨ ត្រូវបានគណកម្មការវប្បធម៌ អប់រំ យុវជន កុមារជំទង់ និងកុមារនៃរដ្ឋសភា ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងអង្គការ Plan International Vietnam រួមសហការគ្នារៀបចំឡើង សំដៅជួយជ្រោមជ្រែងទិវាកុមារអន្តរជាតិ ថ្ងៃទី ១១ ខែតុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ