កុមារចំនួន ២៨ លាននាក់ត្រូវភៀសខ្លួនដោយជំលោះលើពិភពលោកទាំងមូល


កុមារចំនួន ២៨ លាននាក់ត្រូវភៀសខ្លួនដោយជំលោះលើពិភពលោកទាំងមូល  - ảnh 1
កុមារចំនួន ២៨ លាននាក់ត្រូវភៀសខ្លួនដោយជំលោះលើពិភពលោកទាំងមូល (VNA)

(VOVworld) – របាយការណ៍ដោយមូលនិធិកុមារ អ.ស.ប. (UNICEF) ប្រកាស
នាថ្ងៃទី ៦ កញ្ញា បានឲ្យដឹងថា៖ កុមារជាង ២៨ លាននាក់លើពិភព លោកទាំង
មូលត្រូវចំណាកស្រុកដោយបណ្ដាជំលោះអំពើហឹង្សា។ ក្នុងរបាយការ ណ៍ក្រោម
ចំណងជើងថា «វិបត្តិកាន់តែអាក្រក់ទៅៗចំពោះកុមរានិងជនចំណាក ស្រុក»
UNICEF បានឲ្យដឹងថា៖ នាបច្ចុប្បន្ន មានកុមារចំនាក់ស្រុកចំនួន ១០ លាន
នាក់និងកុមារចំនួន ១ លាននាក់ទៀតកំពុងដាក់ពាក្យសូមសិទ្ធិជ្រកកោន
 ដោយមានអនាគតមិនច្បាស់ទេ។ ក្នុងពេលនោះ​ កុមារចំនួន ១៧ លាន
នាក់កំពុងជាប់គាំងនៅតំបន់ខ្សែព្រំដែននៅស្រុកកំណើត។ ក៏តាមរបាយ
ការណ៍នេះដែរ​ ៤៥% កុមារចំណាកស្រុក មកពីប្រទេសស៊ីរីនិងអាប់ហ្គានី
ស្ថានសុទ្ធតែខ្វះអត្តសញ្ញាណប័ណ្ណហើយងាយទទួលរងគ្រោះ។ UNICEF ក៏បាន
អំពាវនាវឲ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភសេវ៉ាកម្ម ថែទាំសុខភាព អប់រំ
ក៏ដូចជា នាំចេញវិធានការណ៍ការពារកុមារចំណាកស្រុក ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ