កុមាររួមមតិធ្វើវិសោធនកម្មច្បាប់ការពារថែទាំនិងអប់រំកុមារ
|
កុមាររួមមតិធ្វើវិសោធនកម្មច្បាប់ការពារថែទាំនិងអប់រំកុមារ |
(VOV)_នាព្រឹកថ្ងៃទី ៨ សីហា វេទិកាកុមារជាតិសមរាប់កុមារឆ្នាំ ២០១៣ ត្រូវ
បានបើកនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់កុមារចំនួន១៨០នាក់ មក
ពីខេត្ត ទីក្រុងចំនួន ២៩ លើទូទាំងប្រទេស និងប្អូនៗនៅក្នុងបុរីកុមារ SOS។ ដោយ ប្រធានបទ÷ កុមាររួមមតិ ធ្វើវិសោធនកម្មច្បាប់គាំពារ ថែទាំនិងអប់រំកុមារ វេទិកាជា ឱកាសដើម្បីបណ្ដាដំណាងជាកុមារត្រូវបានបង្ហាញមតិគោលបំណងរបស់ខ្លួន អំពី បញ្ហានានាដែលទាក់ទិនដល់កុមារ។ ប្អូន Nguyen Tran Dang Khoa សមាជិក១នាក់
នៃក្រុមកុមារទីក្រុងហូជីមិញ បានរួមមតិថា÷
“ ប្អូនមានគោលបំណងថា÷ សម្លេងរបស់ខ្លួនត្រូវបានលើកកំពស់ជាងទៀត ដើម្បីគណះកម្មាធិការតាក់តែងទទួលបានមតិពីកុមារយ៉ាងពេញលេញ និងល្អបំ
ផុត។ គោលបំណងធំបំផុតរបស់ប្អូន គឺនឹងធ្វើវិសោធនកម្មខ្លឹមសារក្នុងច្បាប់ គឺ
លើក កំរិតវ័យអាយុរបស់កុមារពី០ដល់១៨ឆ្នាំ អោយសមស្របទៅនឹងការកំណត់
នៃ បណ្ដាប្រទេសលើពិភពលោក និងដើម្បីប្អូនៗមានស្លេងរបស់ខ្លួនទៀតផង៕”