កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង

(VOVWORLD) - ថ្ងៃទី ២៥ ខែមេសា អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម បានចេញសេចក្តីប្រកាសរួមមួយ ដោយរំលឹកសប្តាហ៍ចាក់វ៉ាក់សាំងពិភពលោក។ 
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង - ảnh 1(ប្រភព៖ baochinhphu.vn)

នៅក្នុងសេចក្តីប្រកាសនេះ អង្គការទាំងពីរនេះបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងបានការពារកុមាររាប់លាននាក់នៅក្នុងប្រទេសវៀតណាម រួចពីជំងឺជាច្រើនប្រភេទក្នុងរយៈពេល ៤០ កន្លងមកនេះ។ ចំនួនកុមារដែលស្លាប់ដោយសារជំងឺដែលអាចការពារដោយថ្នាំវ៉ាក់សាំង បានថយចុះគួរ ឱ្យកត់សម្គាល់ ចាប់តាំងពីប្រទេសវៀតណាមបានចាប់ផ្តើមដាក់ពង្រាយអនុវត្តកម្មវិធីបើកទូលាយការចាក់វ៉ាក់សាំងថ្នាក់ជាតិ នៅឆ្នាំ ១៩៨១ ដោយមានគោលដៅធានាថា កុមារទាំងអស់នៅគ្រប់ផ្នែកនៃប្រទេសមានលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺ។

ជាមួយនឹងកុមាររាប់សិបលាននាក់បានទទួលការចាក់វ៉ាក់សាំងមក វៀត ណាមបានលុបបំបាត់ជំងឺគ្រុនពោះវៀន និងជំងឺស្វិតដៃជើង លុបបំបាត់ជំងឺតេតាណូសរបស់ទារកទើបនឹងកើត និងកាត់បន្ថយចំនួននៃជំងឺដែលអាចការពារបានដោយវ៉ាក់សាំង ដូចជាជំងឺកញ្ជ្រឹល និងរោគខាន់ស្លាក់ ក្អកមាន់ និងរលាកខួរក្បាលជប៉ុន។

លោកស្រី Rana Flowers តំណាងអង្គការ UNICEF ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖ កម្មវិធីចាក់វ៉ាក់សាំងរបស់វៀតណាមបានរួមចំណែកសង្គ្រោះអាយុជីវិតកុមារ និងកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នៃជំងឺដែលអាចការពារដោយវ៉ាក់សាំងលើគ្រួសារ សហគមន៍ និងប្រទេសក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។ ឆ្ពោះទៅមុខ UNICEF លើកទឹកចិត្តយ៉ាងមុតមាំដល់រដ្ឋាភិបាលវៀតណាម រក្សាសមិទ្ធិផលដ៏ធំធេងនេះ ដើម្បីកុមារគ្រប់រូបមានឱកាសរស់រានមានជីវិត រីកចម្រើន និងមានជីវិតរស់នៅប្រកបដោយសុខភាពល្អ។

សូមគូសបញ្ជាក់ថា នៅប្រទេសវៀតណាម វ៉ាក់សាំងក្រោមកម្មវិធីបើកទូលាយការចាក់វ៉ាក់សាំង ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់កុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ