កម្លាំង Houthi បានកាន់កាប់ទីរួមស្រុកយុទ្ធសាស្ត្រសំខាន់មួយនៅយេម៉ែន

(VOVWORLD) - ក្រុមឧទ្ទាម Houthi បានកាន់កាប់ទីរួមស្រុក Al-Hazm បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា ដែលបង្ខំឱ្យកងកម្លាំងរដ្ឋាភិបាល យេម៉ែនត្រូវដកចេញទៅខេត្ត Marib ជិតខេត្ត Al Jawf ។ 
កម្លាំង Houthi បានកាន់កាប់ទីរួមស្រុកយុទ្ធសាស្ត្រសំខាន់មួយនៅយេម៉ែន - ảnh 1ខ្មាន់កាំភ្លើង Houthi នៅរដ្ឋធានី Sanaa ប្រទេសយេម៉ែន កាលពីថ្ងៃទី១៩កុម្ភៈឆ្នាំ២០២០ (រូបថត៖ Reuters) 

  នាថ្ងៃទី ១ ខែមីនា ក្រុមឧទ្ទាម Houthi នៅយេម៉ែនបានកាន់កាប់ទីរួមស្រុកយុទ្ធសាស្រ្ត Al Hazm នៃខេត្ត Al Jawf ភាគខាងជើង។ នេះត្រូវបានចាត់ទុកថា ជាការវិវត្តន៍យ៉ាងសំខាន់មួយ ដែលអាចផ្លាស់ប្តូរស្ថានភាពជម្លោះដែលបានអូសបន្លាយអស់រយៈពេល ៥ ឆ្នាំមកនៅយេម៉ែន។ ក្រុមឧទ្ទាម Houthi បានកាន់កាប់ទីរួមស្រុក Al-Hazm បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា ដែលបង្ខំឱ្យកងកម្លាំងរដ្ឋា ភិបាលយេម៉ែនត្រូវដកចេញទៅខេត្ត Marib ជិតខេត្ត Al Jawf ។ យ៉ាងហោចណាស់មានទាហានយេម៉ែនចំនួន ៣០ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាអស់រយៈពេល ២ ថ្ងៃកន្លងទៅ។

ទន្ទឹមនឹងនេះ កម្លាំង Houthi ត្រូវបានចាត់ទុកថា ក៏ទទួលការបាត់បង់ជីវិតគួរឱ្យកត់សម្គាល់ផងដែរ។ ក្រុមអ្នកវិភាគបានបញ្ជាក់ថា ជ័យជំនះនេះអាចជួយចលនា Houthi បន្កើនឥទ្ធិពលរបស់ខ្លួននៅខេត្ត Marib ដែលសម្បូរប្រេងវ៉ែ។ មុននេះ ខេត្ត Al Jawf ស្ទើរតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្លាំង Houthi ប៉ុន្តែទីរួមស្រុក Al-Hazm ដែលមានចម្ងាយ ១៥០ គីឡូម៉ែត្រភាគខាងត្បូងពីព្រំដែនអារ៉ាប៊ីសាអូឌីត នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយេម៉ែននៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ