កម្លាំងការពារដែនអាកាសវៀតណាមនិងជប៉ុនបង្កើតកិច្ចសហប្រតិបត្តិការ
|
កងកម្លាំងការពារដែនអាកាសវៀតណាមនិងជប៉ុនបង្កើតកិច្ច
សហប្រតិបត្តិការ (រូបថតៈ vov ) |
(VOVworld)-នាថ្ងៃទី២៥ឧសភា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានទទួលជួបសន្ទនាជាមួយនាយ
ឧត្តមសេនីយ៍ Harukazu Saito ប្រធានសេនាធិការនៃកងទ័ពការពារដែនអាកាស
ជប៉ុនដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក
Do Ba Ty បានលើកច្បាស់ថា ក្រសួងការពារប្រទេសវៀតណាម ជានិច្ចកាល គាំទ្រនិងត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួល ដើម្បីកងកម្លាំងយោធានៃ
ប្រទេសទាំងពីរ អនុវត្តប្រកបដោយជោគជ័យបណ្តារបៀបវារៈដែលបានព្រម
ព្រៀងគ្នា។ លោក Do Ba Ty បានលើកមតិថា នាពេលខាងមុខ ប្រទេសទាំងពីរ គប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ថែមទៀត ជាពិសេសចែករំលែក
បទ ពិសោធន៍ក្នុងការងារទប់ទល់និងជំនះពុះពារលើគ្រោះធម្មជាតិជាដើម៕