កម្លាំងគាំទ្រដោយសហរដ្ឋអាមេរិកបានវាយប្រហារតំបន់ភាគខាងកើតស៊ីរី

(VOVWORLD) -    យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឱ្យដឹងថា កម្លាំង ប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយអាមេរិក នា ថ្ងៃទី ១០ ខែកញ្ញា បាន វាយប្រហារដ៏កាចសាហាវមួយទៅលើទីតាំងដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់អង្គការ "រដ្ឋអ៊ីស្លាមស្វ័យប្រកាស" (IS) នៅតំបន់ភាគខាងកើតស៊ីរី។ 
កម្លាំងគាំទ្រដោយសហរដ្ឋអាមេរិកបានវាយប្រហារតំបន់ភាគខាងកើតស៊ីរី - ảnh 1ទាហានកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF)

យោងតាមមេបញ្ជាការ SDF ម្នាក់បានឲ្យដឹងថា ការវាយប្រហារនេះ ផ្អែកភាគ ច្រើនលើការវាយប្រហារដោយបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសរបស់ កងទ័ពចម្រុះដែលដឹកនាំដោយអាមេរិក ហើយបានវាយកំចាត់បានទាហាន IS ចំនួន ១៦នាក់ ។

ក្នុងថ្ងៃដដែលនោះ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុក កិច្ចការមនុស្សធម៌និងអ្នកសម្របសម្រួលសភាពការណ៍បន្ទាន់ លោក Mark Lowcock បានព្រមានថា យុទ្ធនាការយោធាទ្រង់ទ្រាយធំ ដែលសំដៅលើពួក បះបោរ នៅខេត្ត Idlib ភាគពាយ័ព្យស៊ីរី អាចបង្កឱ្យមាន «គ្រោះមហន្តរាយ មនុស្សធម៌ដ៏អាក្រក់បំផុត»នៅក្នុងសតវត្សរ៍នេះ។ ស្ថាប័នសម្របសម្រួលបញ្ហា មនុស្សធម៌នៃអង្គការសហប្រជាជាតិ (OCHA) នៅក្នុងថ្ងៃដដែលនោះបានឲ្យដឹង ថាមានប្រជាជនជាង ៣០,០០០ នាក់ នៅខេត្ត Idlib ត្រូវបានបង្ខំឱ្យ ចាកចេញពី លំនៅដ្ឋានរបស់ខ្លួននៅភាគពាយព្យស៊ីរីដោយសារពួរទាហានបះបោរនេះ បានគ្រប់គ្រងតាំងពីដើមខែនេះមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ