កម្លាំងចលករកំណើនរបស់វៀតណាមក្នុងឆ្នាំ២០២០នឹងមកពីវិស័យនានាដែលមានប្រៀបតាំងពីមុន

(VOVWORLD) - ក្នុងឆ្នាំ២០១៩ កំណើន GDP របស់វៀតណាមសម្រេចបាន៧,០២%។ នេះជាឆ្នាំទីពីរជាប់ៗគ្នាដែលកំណើនសេដ្ឋកិច្ចវៀតណាមហួសពី៧%។ 
កម្លាំងចលករកំណើនរបស់វៀតណាមក្នុងឆ្នាំ២០២០នឹងមកពីវិស័យនានាដែលមានប្រៀបតាំងពីមុន - ảnh 1ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមលោក Vu Tien Loc 

  បណ្ដាអ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកថា លទ្ធផលនេះនឹងជាបុព្វបទដែល បង្កើតសន្ទុះសម្រាប់សេដ្ឋកិច្ចវៀតណាមបន្តមានស្ថិរភាពហើយសម្រេច បានកំណើនពី៦,៨ដល់៧%ក្នុងឆ្នាំ២០២០។ ក្នុងនោះ កម្លាំងចលករកំណើននឹងមកពី បណ្ដាវិស័យដែលមានប្រៀបតាំងពីមុន។

        វាយតម្លៃចំពោះឱកាសវិនិយោគក្នុងដំណាក់កាលពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ ប្រធានសភា ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមលោក Vu Tien Loc បានចាត់ទុកថា៖

        “ក្នុងឆ្នាំ២០២០និងឆ្នាំក្រោយៗ ឱកាសវិនិយោគនឹងស្ថិតនៅវិស័យ ដែលមានប្រៀបតាំងពីមុនមកដូចជា វាយនភ័ណ្ឌ ស្បែកជើង គ្រឿងឈើ អេឡិចត្រូនិក កសិផលនិងជលផល ទេសចរណ៍ កំសាន្ត អប់រំ សុខាភិបាល ជាដើម។ វិស័យថ្មីៗដែលមានសក្ដានុភាពជាច្រើនដូចជា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចដោយនវានុវត្តភាព សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍនគរឆ្លាតវៃ”។

        បណ្ដាអ្នកជំនាញសេដ្ឋកិច្ចក៏បានព្យាករណ៍ថា វិស័យអាជីវកម្មចំនួន៥ នឹងរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងឆ្នាំនេះគឺ វិស័យទំនិញប្រើប្រាស់ វិស័យ ទេសចរណ៍និងសេវាកម្មទទួលអំណោយផលពីទេសចរណ៍ វិស័យដឹក ជញ្ជូន logistics វិស័យសំណង់និងសម្ភារៈសំណង់ វិស័យកសិកម្មនិងសេវាកម្មឧបត្ថម្ភដល់កសិកម្ម៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ