កម្លាំងចលករថ្មីចំពោះ APEC គឺជាការអនុវត្តការផ្ទេរប្ដូរឌីជីថលគ្រប់ជ្រុងជ្រោយ
(VOVWORLD) - អង្គប្រជុំបានអនុម័តលើចក្ខុវិស័យដល់ឆ្នាំ ២០៤០ស្ដីពី សហគមន៍អាស៊ី-ប៉ាស៊ីហ្វិកមួយដ៏បើកចំហ ស្វាហាប់ ខ្លួនទីពឹង ខ្លួន និងសន្តិភាព ដើម្បីវិបុលភាពរបស់ប្រជាជននិងជំនាន់ទាំងអស់នាពេល អនាគត ក្នុងនោះ APEC បន្តដើរតួនាទីជាវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច ជួរមុខនៅក្នុងតំបន់។
ច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៧បាន ប្រារព្វធ្វើឡើងតាមប្រព័ន្ធវីដេអូ។ (រូបថត៖ chinhphu.vn) |
នាយប់ថ្ងៃទី២០ វិច្ឆិកា (ម៉ោងនៅម៉ាឡេស៊ី) ក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyddin Yassin កិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៧បាន ប្រារព្វធ្វើឡើងតាមប្រព័ន្ធវីដេអូ។ អង្គប្រជុំបានអនុម័តលើចក្ខុវិស័យដល់ឆ្នាំ ២០៤០ស្ដីពីសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកមួយដ៏បើកចំហ ស្វាហាប់ ខ្លួនទីពឹង ខ្លួន និងសន្តិភាព ដើម្បីវិបុលភាពរបស់ប្រជាជននិងជំនាន់ទាំងអស់នាពេល អនាគត ក្នុងនោះ APEC បន្តដើរតួនាទីជាវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច ជួរមុខនៅក្នុងតំបន់។
អញ្ជើញថ្លែងនៅកិច្ចប្រជុំ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការលើកកំពស់ ស្មារតីសហប្រតិបត្តិការ ការទទួលខុសត្រូវចំពោះ សហគមន៍អន្តរជាតិ ហើយសំខាន់បំផុតគឺការបង្កើនកិច្ចសហប្រតិបត្តិការពហុភាគី។ លោក នាយករដ្ឋមន្រ្តីបានលើកឡើងសំណើរមួយចំនួនដោយមានអត្ថន័យយុទ្ធ សាស្ត្រក្នុងបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ APEC នាពេលខាងមុខ យ៉ាងដូច្នេះថា៖
“កម្លាំងចលករថ្មីចំពោះ APEC នៅក្នុងបដិវត្តន៍ ៤.០ នោះគឺ ការអនុវត្ត ការផ្ទេរប្ដូរឌីជីថលគ្រប់ជ្រុងជ្រោយ ដើម្បីលើកកំពស់តម្លៃស្នូលនានារបស់ APEC ក្នុងបដិវត្តន៍ឧស្សាហកម្មលើកនេះ។ APEC ចាំបាច់ត្រូវដើរតួនាទីដ៏ សកម្មក្នុងការជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់និងការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកដោយផ្សាភ្ជាប់នឹងការបង្កើតក្រប ខ័ណ្ឌនិងបទបញ្ញត្តិថ្មីៗឲ្យបានសមស្របនឹងសេដ្ឋកិច្ចឌីជីថល។ ក្រៅពីនោះ APEC ចាំបាច់ត្រូវឈានមុខគេក្នុងការនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្លាយទៅជា មជ្ឈមណ្ឌលនៃការច្នៃប្រឌិតនិងបច្ចេកវិទ្យា អភិវឌ្ឍប្រភពធនធានមនុស្ស ផ្នែកឌីជីថល ជំរុញការតភ្ជាប់យ៉ាងខ្លាំងក្លា ក៏ដូចជាបង្រួញគម្លាតក្នុងការ អភិវឌ្ឍ ផងដែរ”។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក៏បានស្នើឲ្យ ប្រទេសជាសមាជិក APEC ទាំងឡាយយកចិត្តទុកដាក់ដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពនិងបរិយាប័ន្នផងដែរ។ លោកមានប្រសាសន៍ថា៖
“ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន ដើម្បីឆ្លើយតបនឹងបញ្ហា ប្រឈមខាងសន្តិសុខក្រៅប្រពៃណី ជាពិសេសគឺជម្ងឺរាតត្បាត គ្រោះមហន្ត រាយធម្មជាតិ ប្រភពទឹក និងការប្រែប្រួលអាកាសធាតុនោះ ត្រូវក្លាយទៅ ជាសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការ APEC។ ត្រូវការដាក់ប្រជាជននិង សហគ្រាសជាមជ្ឈភាពនៃការអភិវឌ្ឍនិងការតភ្ជាប់ផ្នែកសេដ្ឋកិច្ច ហើយជួយ ប្រទេសជាសមាជិកឲ្យមានការអភិវឌ្ឍប្រកបដោយលក្ខណៈឆ្លាតវៃជាង បៃតងជាងនិងបរិយាប័ន្នជាង។ វៀតណាមនឹងបន្តរួមដំណើរជាមួយសមា ជិក APEC ទាំងអស់ដើម្បីប្រែក្លាយចក្ខុវិស័យនិងសេចក្ដីប្រាថ្នាក្លាយទៅ ជាការពិត ដើម្បីសន្តិភាពស្ថិរភាពនិងសុភមង្គលរបស់ប្រជាជនទាំងមូលក្នុងតំបន់”។
ដោយការអនុវត្តលើសេចក្ដីថ្លែងការណ៍ទីក្រុង Putrajaya ស្ដីពីចក្ខុ វិស័យ APEC ដល់ឆ្នាំ២០៤០និងសេចក្ដីថ្លែងការណ៍រួមទីក្រុង Kuala Lumpur ឆ្នាំ២០២០ កិច្ចប្រជុំកំពូល APEC លើកទី២៧បានសម្រេចរួចរាល់ ការអនុវត្តគំនិតផ្ដួចផ្ដើម ដែលបំផុសឡើងដោយប្រទេសវៀតណាម ស្ដីពី ការបង្កើតក្រុមចក្ខុវិស័យ APEC និងការកសាងទិសដៅសហប្រតិបត្តិការ របស់ APEC ក្នុងដំណាក់កាលអភិវឌ្ឍថ្មី ដែលត្រូវបានអនុម័តនៅកិច្ចប្រជុំ កំពូល APEC លើកទី២៧កាលពីខែវិច្ឆិកាឆ្នាំ២០១៧នៅទីក្រុង ដាណាំង ភាគកណ្ដាលវៀតណាម៕