កាយវិការជុំវិញបញ្ហា Jerusalem

(VOVWORLD) - នាថ្ងៃទី ១៦ ឧសភា ក្រសួងការបរទេសទួរគីបានស្នើឲ្យអគ្គកុងស៊ុល អ៊ីស្រាអែលប្រចាំនៅទីក្រុង Istanbul វិលត្រឡប់មកអ៊ីស្រាអែលវិញជាបណ្តោះ អាសន្ន។ 
កាយវិការជុំវិញបញ្ហា Jerusalem  - ảnh 1 កាយវិការជុំវិញបញ្ហា Jerusalem 

នាថ្ងៃទី ១៦ ឧសភា ក្រសួងការបរទេសទួរគីបានស្នើឲ្យអគ្គកុងស៊ុល អ៊ីស្រាអែលប្រចាំនៅទីក្រុង Istanbul វិលត្រឡប់មកអ៊ីស្រាអែលវិញជាបណ្តោះ អាសន្ន។ កាយវិការនេះប្រព្រឹត្តទៅបន្ទាប់ពីក្រសួងការបរទេសអ៊ីស្រាអែលនាថ្ងៃទី ១៥ ឧសភា បានចេញសេចក្តីប្រកាសដែលស្នើឲ្យស្ថានកុងស៊ុលទួរគីប្រចាំនៅ អ៊ីស្រាអែលដកចេញពីប្រទេសនេះ។ នាថ្ងៃដដែល ប៉ាឡេស្ទីនបានកោះហៅ វារៈធារីការទូតនៃប្រទេស EU ចំនួន ៤ រួមមាន រូម៉ានី សាធារណៈរដ្ឋឆែក ហុងគ្រី និងអ៊ូស្រ្តីស បន្ទាប់ពី បណ្ដាឯកអគ្គរដ្ឋទូតនៃប្រទេសទាំង ៤ នេះបានចូលរួមពិធី បើកសម្ពោធន៍ស្ថានទូតអាមេរិកប្រចាំនៅទីក្រុង Jerusalem។ ខណៈពេលនោះ នាថ្ងៃទី ១៦ ឧសភា សម្ព័ន្ធយុវជននៃគណៈបក្សមហាសន្និបាតជនជាតិអាហ្វ្រិក (ANCYL) កាន់អំណាចនៅអាហ្វ្រិកខាងត្បូងបានចេញសេចក្តីអំពាវនាវរដ្ឋាភិបាលនៃប្រទេសនេះកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលដើម្បីប្រឆាំង ជំទាស់ទង្វើបង្ក្រាបបាតុករប៉ាឡេស្ទីនរបស់អ៊ីស្រាអែលនៅតំបន់ព្រំដែនជាមួយ តំបន់ Gaza។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល Guatemala បាន បើកសម្ពោធស្ថានទូតនៃប្រទេសនេះប្រចាំនៅទីក្រុង Jerusalem។ ស្តីពីស្ថានភាព អំពើហឹង្សានៅតំបន់ព្រំដែន Gaza នាប៉ុន្មានថ្ងៃកន្លងទៅ នាថ្ងៃទី ១៦ ឧសភា សម្តេចប៉ាប Francis បានសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅនៅសភាពការណ៍នៅមជ្ឈឹមបូព៌ារហើយអំពាវនាវឲ្យជនអ៊ីស្រាអែលជនប៉ាឡេស្ទីននិងសហគមន៍អន្តរជាតិខំប្រឹងប្រែងចាប់ផ្តើមការសន្ទនាឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ