ក្រិកចង់សូមពន្យាពេលសំរាប់កញ្ចប់ឧបត្ថម្ភអន្តរជាតិ

ក្រិកចង់សូមពន្យាពេលសំរាប់កញ្ចប់ឧបត្ថម្ភអន្តរជាតិ - ảnh 1
អគ្គនាយក IMF លោកស្រី Christine Lagarde និងសមាជិកទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព័ន្ធនិងគយអឺរ៉ុបលោក Pierre Moscovici (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋាភិបាលក្រិកនាថ្ងៃទី១៧ កុម្ភៈ បានឲ្យដឹងថា ប្រទេសនេះមាន
បំណងស្នើរពន្យាពេលសំរាប់កញ្ចប់ឧបត្ថម្ភហិរញ្ញវត្ថុដែលក្រុមម្ចាស់ បំណុល
អន្តរជាតិ (រួមមានសហភាពអឺរ៉ុប ធនាគារមជ្ឈឹមអឺរ៉ុប និងមូលនិធិ រូបិយប័ណ្ណ
អន្តរជាតិ)ផ្ដល់ឲ្យប្រទេសនេះតាំងពីឆ្នាំ២០១០។សេចក្ដីប្រកាស នេះ ត្រូវបានដាក់
ចេញ២៤ម៉ោងក្រោយឱសានវាទដែលបណ្ដារដ្ឋមន្ត្រីហិរញ្ញ វត្ថុតំបន់រូបិយប័ណ្ណរួម
អឺរ៉ុប (Eurogroup) ប្រកាសនាយប់ថ្ងៃទី១៦ កុម្ភៈ ដោយសំណូមពរឲ្យក្រិកត្រូវសូម
ពន្យាពេលសំរាប់កញ្ចប់ឧបត្ថម្ភនាបច្ចុប្បន្ន។ តាមកាណាល់ទូរទស្សន៍ Nerit របស់
ក្រិកថា នាថ្ងៃទី១៨ កុម្ភ រដ្ឋាភិបាល Athens គ្រោងនឹងផ្ញើរសំបុត្រទៅប្រធាន
Eurogroup លោក Jeroen Dijssselbloem ដើម្បីស្នើរពន្យាពេលបន្ថែម៦ខែទៀត
សំរាប់កិច្ចព្រមព្រៀង ហិរញ្ញវត្ថុនេះ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ