ក្រិកឆ្លើយតបនឹងលក្ខណៈចុងក្រោយដើម្បីទទួលបានខ្ទង់ប្រាក់ជំនួយ
(VOVworld) – នារសៀលថ្ងៃទី ១៤ មករា រដ្ឋសភាក្រិកបានអនុម័ត្តលើសេចក្តី ព្រៀងច្បាប់រួមមានបណ្ដាអំពើចាំបាច់ ដែលប្រទេសនេះត្រូវអនុវត្ត តាមសំណូពរ
របស់ក្រុម “ម្ចាស់បំណុលអន្តរជាតិ” សំដៅជំនះពុះពារលើវិបត្តិប្រាក់បំណុល
សាធារណៈនាបេច្ចុប្បន្ន។ ការអនុម័ត្តលើសេចក្តីព្រៀងច្បាប់នេះ រួមជាមួយ
សេចក្តីព្រៀងច្បាប់ថ្មីស្តីពីពន្ធ ដែលត្រូវបានរដ្ឋសភាក្រិកអនុម័ត្ត នាចុងសប្តាហ៍
កន្លងទៅ គឺជាលក្ខណៈស្នូលមួយក្នុងចំណោមលក្ខណៈស្នូល ដែលប្រទេសនេះ
ត្រូវអនុវត្ត ដើម្បីទទួលបានខ្ទង់ប្រាក់ជំនួយជាបន្តក្នុងកំលៃ ៩ ពាន់លានអឺរ៉ូ
ពីសហភាពអឺរ៉ុប (EU) និងមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF)។ នេះគឺជាសញ្ញា សកម្មចំពោះកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចាយប្រាក់អឺរ៉ូ ដែលនឹង
ប្រព្រឹត្តទៅនាសប្តាហ៍ខាងមុខ ។ ក្នុងសន្និសីទខាងមុខ បណ្ដាថ្នាក់ដឹកនាំ EU នឹងពិភាក្សាអំពីជំហានជាបន្ត សំដៅជួយក្រិកទប់ស្កាត់បានគ្រោះអាសន្នធនក្ស័យ
និងអាចមានកំណើនគឡើងវិញ៕
|
រដ្ឋសភាក្រិកបានអនុម័ត្តលើសេចក្តី ព្រៀងច្បាប់រួមមានបណ្ដាអំពើចាំបាច់ ដែលប្រទេសនេះត្រូវអនុវត្ត តាមសំណូពរ របស់ក្រុម “ម្ចាស់បំណុលអន្តរជាតិ” (Image: Internet) |