ក្រិកជំរុញការពង្រីកកិច្ចព្រមព្រៀងស្តីពីជនចំណាកស្រុករវាង EU-ទួរគី
(VOVWORLD) - កាលពីថ្ងៃទី ២៣ ខែកញ្ញា រដ្ឋមន្ត្រីទេសន្តរប្រវេសន៍ក្រិកបានឲ្យដឹងថា ប្រទេសនេះនឹងស្វែងរកការពន្យាពេលកិច្ចព្រមព្រៀងធ្វើចំណាកស្រុកឆ្នាំ ២០១៦ រវាងសហភាពអឺរ៉ុប (EU) និងទួរគីនៅក្នុងខែធ្នូខាងមុខ។
ក្រិកជំរុញការពង្រីកកិច្ចព្រមព្រៀងស្តីពីជនចំណាកស្រុករវាង EU-ទួរគី។ រូបថត៖ vov.vn |
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមន្ត្រីទេសន្តរប្រវេសន៍ក្រិក លោក Dimitris Kairidis បានឲ្យដឹងថា គោលបំណងគឺធ្វើវិសោធនកម្ម និងពង្រីកកិច្ចព្រមព្រៀងឆ្នាំ ២០១៦ ជាមួយនឹងគំនិតផ្តួចផ្តើមរបស់ក្រិក ដើម្បីធានាបាននូវអត្ថប្រយោជន៍រយ់ពេលខ្លីរបស់ប្លុក ជាពិសេសជាមួយបណ្តាប្រទេសជួរមុខ។
តាមការគ្រោងទុក បញ្ហានេះនឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនាថ្ងៃទី ៧ ខែធ្នូ រវាងមន្ត្រីជាន់ខ្ពស់ក្រិកនិងទួរគីនៅទីក្រុង Thessaloniki។ របកគំហើញនេះបានកើតឡើងបន្ទាប់ពីជំនួបនៅទីក្រុងញូវយ៉ក ររវាងនាយករដ្ឋមន្ត្រីក្រិក លោក Mitsotakis និងប្រធានាធិបតីទួរគី លោក Tayyip Erdogan កាលពីសប្តាហ៍មុន។
រួមជាមួយនឹងប្រទេសជិតខាងអ៊ីតាលី ប្រទេសក្រិចបានឃើញការកើនឡើងនៃចំនួនអ្នកអន្តោប្រវេសន៍នៅឆ្នាំនេះ។ យោងតាមទិន្នន័យដែលបានចេញផ្សាយ មានមនុស្សជាង ១៨.០០០នាក់បានមកដល់ប្រទេសក្រិកក្នុងរយៈពេល៨ខែកន្លងទៅ ពោលគឺកើនឡើង ១០៦% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ កិច្ចព្រមព្រៀងស្តីពីការធ្វើចំណាកស្រុករបស់សហភាពអឺរ៉ុប និងទួរគីបច្ចុប្បន្នអនុញ្ញាតឱ្យជនចំណាកស្រុកខុសច្បាប់ទៅកាន់កោះមួយចំនួនរបស់ក្រិច ត្រូវបានបញ្ជូនឲ្យវិលត្រលប់ទៅប្រទេសទួរគីវិញ ជាថ្នូរនឹងជំនួយ៕