ក្រិកត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ភ្ញៀវទេសចរ

(VOVWORLD) -  ថ្លែងនៅកោះទេសចរណ៍ដ៏ល្បីល្បាញ Santorini នាយករដ្ឋមន្រ្តីក្រិកលោក Mitsotakis បានសង្កត់ធ្ងន់ថាក្រិកត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរនារដូវក្តៅនេះ។ លោកបានអះអាងថា សកម្មភាពផ្សព្វផ្សាយរូបភាពទឹកដីក្រិក ដែលជាប្រទេសមានសុវត្ថិភាពចំពោះភ្ញៀវទេសរគឺជាប្រការដ៏សំខាន់។
 ក្រិកត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ភ្ញៀវទេសចរ - ảnh 1 ប្រជាជននៅទីលាន Monastiraki ទីក្រុង Athens ប្រទេសក្រិក  (រូបថត៖ THX / TTXVN)

នាថ្ងៃទី ១៣ ខែមិថុនា នាយករដ្ឋមន្រ្តីក្រិកលោក Kyriakos Mitsotakis បានប្រកាសថាប្រទេសនេះបានត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ភ្ញៀវទេសរ ព្រមទាំងរៀបចំរាល់វិធានការវេជ្ជសាស្រ្តសមស្រប

ដើម្បីធានាសុខភាពរជូនភ្ញៀវទេសចរ។

 ថ្លែងនៅកោះទេសចរណ៍ដ៏ល្បីល្បាញ Santorini លោក Mitsotakis បានសង្កត់ធ្ងន់ថាក្រិកត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរនារដូវក្តៅនេះ។ លោកបានអះអាងថា សកម្មភាពផ្សព្វផ្សាយរូបភាពទឹកដីក្រិក ដែលជាប្រទេសមានសុវត្ថិភាពចំពោះភ្ញៀវទេសរគឺជាប្រការដ៏សំខាន់។

សូមបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃទី ១៥ ខែមិថុនា បណ្ដាជើងហោះហើរអន្តរជាតិទៅកាន់ក្រិកនឹងត្រូវបានតភ្ជាប់ឡើងវិញ ក្រោយរយៈពេល ៣ ខែត្រូវបិទដំណើរការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ