|
នាយក OPCW លោក Ahmet Uzumcu (រូបថតៈReuters ) |
(VOVWorld)-អង្គការទទួលបន្ទុកការហាមប្រាមការប្រើប្រាស់អាវុធគីមី (OPCW)
នាថ្ងៃទី១៦មករា បាន ជូនដំណឹងថា ការដឹកជញ្ជូននិងបំផ្លាញ ចោលសារជាតិ
មានគ្រោះថ្នាក់បំផុតក្នុង ឃ្លាំងអាវុធគីមីរបស់ស៊ីរីអាចនឹងពន្យាពេលដោយសារ
មូលហេតុសន្តិសុខ។ ប៉ុន្តែអង្គការនេះក៏អះអាងដែរថា មិនផ្លាស់ប្តូរកាលបរិច្ឆេទ
របស់ផែនការបំផ្លាញ់ ចោល ចំនួនអាវុធនេះនាចុងខែមិថុនាឆ្នាំ២០១៤។
នាយក OPCW លោក Ahmet Uzumcu ឲ្យដឹងថា ដំណើរការដឹកជញ្ជូន អាវុធគីមីចេញពីស៊ីរីគឺជួបការលំបាកសាកល្បងជានិច្ចខណៈដែលប្រទេសនេះ
មានសង្គ្រាមស៊ីវិល។ ទន្ទឹមនឹងនោះលោកបានអំពាវនាការរួមផ្សំរបស់ក្រុម
ប្រឆាំងនៅប្រទេសនេះ៕