ក្រិកទទួលដំណែងជាប្រធានប្តូរវែននៅសហភាពអឺរ៉ុប

ក្រិកទទួលដំណែងជាប្រធានប្តូរវែននៅសហភាពអឺរ៉ុប - ảnh 1
ប្រជាជនក្រិកសង្ឃឹមថាឆ្នាំថ្មី២០១៤នឹងនាំមកបំរែបំរួលសកម្មជាច្រើន
(រូបថតៈTHX/TTXVN )


(VOVworld)-នាថ្ងៃទី១មករា ក្រិកចាប់ផ្តើមទទួលដំណែងជាប្រធានប្តូរវែននៅ
សហភាពអឺរ៉ុប (EU)ក្នុងរយៈ៦ខែដើមឆ្នាំ២០១៤។ ថ្លែងមតិក្នុងឱកាសនេះ រដ្ឋ
មន្រ្តីការបរទេសក្រិក លោក Evangelos Venizelos ចាត់ទុកថា ឆ្នាំ២០១៤នឹង
ជាឆ្នាំមាន របត់សំខាន់ ក្នុងពេលដែលក្រិកកំពុងស្វែងរកវិធានការសម្រាប់រួច
ផុតពីវិបត្តិនិង EU កំពុងចាប់ផ្តើមការពិភាក្សាអំពីអនាគតរបស់សហភាពដោយ
បណ្តាការបោះឆ្នោតនានា។

        តាមផែនការក្រិកនឹងត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីចំនួន១៤លើកក្នុង​
អាណាត្តិរបស់ខ្លួន។នាថ្ងៃទី១៦មករាខាងមុខ នាយករដ្ឋមន្រ្តីក្រិកលោក Antonis
Samaras នឹងទៅកាន់ទីស្នាក់ការព្រឹទ្ធសភាអ៊ឺរ៉បនៅ Strasbourg (បារំាង) ដើម្បី
ធ្វើអត្ថាធិប្បាយ អំពីគោលដៅរបស់ក្រិកនារយៈ៦ខែខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ