ក្រិកទទួលស្គាល់តួនាទីរបស់ IMF ក្នុងកញ្ចប់ប្រាក់ជំនួយទី ៣
|
ក្រិកទទួលស្គាល់តួនាទីរបស់ IMF ក្នុងកញ្ចប់ប្រាក់ជំនួយទី ៣ (Image: VNA) |
(VOVworld) – ប្រធានក្រុម Eurogroup (រួមមានរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេស
ជាសមាជិកចំណុះតំបន់ចាយប្រាក់អឺរ៉ូ) លោក Jeroen Djisselbloem បានឲ្យ
ដឹង ថា៖ ក្រិកបានឯកភាពទាំងស្រុងស្តីពីការដែលមូលនិធិរូបីយវត្ថុអន្តរជាតិ
(IMF) ដើរតួនាទីមួយក្នុងកម្មវិធីផ្តល់ប្រាក់ជំនួយទី ៣ សំរាប់ប្រទេសនេះ
ទោះបីជាមុន នោះ Athens បានអះអាងថា៖ ប្រទេសនេះមិនត្រូវការ IMF ទេ។
កញ្ចប់ប្រាក់ ជំនួយអន្តរជាតិទី ៣ សំរាប់ក្រិកមានតំលៃ ៨៦ ពាន់លានអឺរ៉ូ
(ស្មើនឹង ៩២ ពាន់លានដុល្លាអាមេរិក) ដែលក្រិកបានចុះហត្ថលេខាជាមួយ
បណ្ដាម្ចាស់បំណុល អន្តរជាតិនាឆ្នាំ ២០១៥។ មន្ត្រីមិនបញ្ចេញឈ្មោះមួយ
រូបរបស់ IMF បានឲ្យដឹងថា៖ អង្គការនេះនឹងមិនចូលរួមកញ្ចប់ប្រាក់ជំនួយ
ណាមួយខណៈណាក្រិកមិន យល់ព្រមអនុវត្តពេញលេញផែនការកែទម្រង់
ដែលបណ្ដាម្ចាស់បំណុលទាមទានិងក្នុងករណីដៃគូអឺរ៉ុបនានាមិនឯកភាពកាត់
បន្ថយបំណុលសំរាប់ក្រិកទេ៕