ក្រិកនឹងទទួលបានប្រាក់ចំនួន១៣ពាន់លាន EURO ដើមដំបូងក្នុងកញ្ចប់ជួយសង្គ្រោះ
|
ក្រិកនឹងទទួលបានប្រាក់ចំនួន១៣ពាន់លាន EURO ដើមដំបូងក្នុងកញ្ចប់ជួយសង្គ្រោះ |
(VOV)_យន្តការរក្សាស្ថិរភាពអឺរ៉ុប ( ESM) បានអនុម័តលើកញ្ចប់ជួយសង្គ្រោះ
អន្តរជាតិលើកទី៣ នាថ្ងៃទី១៩សីហា សំរាប់ក្រិក មានតំលៃ៨៦ពាន់លាន Euro តាម
នោះ បើកចេញអោយការរំដោះថវិការជាលើកដំបូងមានតំលៃ ១៣ពាន់លាន Euro
សំរាប់ Athens ដើម្បីប្រទេសនេះអាចទូទាត់ប្រាក់បំណុលចំនួន ៣,២ពាន់លាន Euro
សំរាប់ធនាគារកណ្ដាលអឺរ៉ុប ( ECB) មុនកាលកំណត់១ថ្ងៃ។ ដោយមានតួនាទីជា
សមាជិក១ក្នុងចំណោមម្ចាស់បំណុលចំនួន៤របស់ក្រិក ESM បានអះអាងថា៖
ក្រោយសន្និសីទ Online នៃគណៈនាយកនេះ គេបានសម្រេចលើកម្មវិធីជួយ
សង្គ្រោះសំរាប់ក្រិក។ ទន្ទឹមនឹងនោះ គណៈនាយក ESM ក៏បានអនុម័តលើច្បាប់អនុស្សរណះ១ ស្ដីពីវិធានការនានាដែលរដ្ឋាភិបាលក្រិកត្រូវអនុវត្តដែរ៕