ក្រិកនិងបណ្តាប្រទេសម្ចាស់បំណុលទទួលបានកិច្ចព្រមព្រៀងអំពីគោលដៅថវិកា
(VOVworld)-នាព្រឹកថ្ងៃទី១១សីហា ក្រិកនិងបណ្តាប្រទេសម្ចាស់បំណុល (រួមមាន
សហភាពអឺរ៉ុប - EU ធនាគាកណ្តាលអឺរ៉ុប - ECBនិងមូលនិធិរូបិយវត្ថុអន្ដរជាតិ -IMF) ទទួលបានកិច្ចព្រមព្រៀងស្តីពីគោលដៅប្តូរយកដែលប្រទេសនេះត្រូវអនុវត្ត ក្នុងរយៈពេល៣ឆ្នាំខាងមុខ សំដៅជាថ្នូរនឹងកញ្ចប់ជួយសង្គ្រោះលើកទី៣ មាន
តម្លៃ៨៦ពាន់លានអឺរ៉ូ សម្រាប់ប្រទេសនេះតាមគំរោង រដ្ឋសភាក្រិកនឹង បើកកិច្ចប្រជុំ ដើម្បីអនុម័តលើឯកសាមួយចំនួននាថ្ងៃទី១៣សីហា ហើយចុងក្រោយ Eurogroup នឹងអនុម័តលើឯកសារនេះក្នុងថ្ងៃទី១៤សីហា។ បន្ទាប់ពីបាន Eurogroup អនុម័ត កិច្ចព្រមព្រៀងនេះត្រូវទទួលបានការគាំទ្ររបស់រដ្ឋសភានៃ ប្រទេសមួយចំនួនប្រើ
ប្រាស់ប្រាក់អឺរ៉ូទៀតផង ក្នុងនោះមានអាល្លឺម៉ង់។ ស្ថាប័ន នីតិបញ្ញត្តិ នៃបណ្តាប្រ
ទេស Eurozone នឹងអនុម័តលើកិច្ចព្រមព្រៀងនាថ្ងៃទី១៧និង ១៨សីហា មុនកាល
បរិច្ឆេទគឺជាថ្ងៃទី២០សីហាខាងមុខ ជាពេលវេលាដែលក្រិក ត្រូវសងបំណុលសម្រាប់
ECB៕