ក្រិកប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី
(VOV)_បន្ទាប់ពីធ្វើសច្ចាប្រនិធាន នាថ្ងៃទី២៧ មករា រដ្ឋាភិបាលឆ្នេងនិយម
របស់នាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras បានប្រកាសសមាសភាពនៃគណៈ
រដ្ឋមន្ត្រី ថ្មី ដែលក្នុងនោះ ដំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទទួលបានការយកចិត្ត
ទុកដាក់ច្រើនបំផុត។ តាមសេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាលក្រិក លោក Alexis
Tsipras បានតែងតាំងលោក Yannis Dragasakis ជាសមាជិកគណបក្សឆ្វេងនិយមរ៉ា
ឌីកាល់ Syriza ជាឧបនាយករដ្ឋមន្ត្រី និងលោក Yanis Varoufakis ជារដ្ឋមន្ត្រីហិរញ្ញ
វត្ថុក្រិក។ ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រី Alexis Tsipras ក៏បានតែងតាំងលោក
Panos Kammenos កាន់ដំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។
|
ក្រិកប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី |
នេះគឺជាលើកដំបូងចាប់ពីសង្គ្រាមលោកលើកទី២ គណបក្សឆ្វេងនិយមបាន
កាន់អំណាចនៅក្រិកនេះ៕