ក្រិកមានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយជាមូយ បណ្ដាម្ចាស់បំណុលមុនថ្ងៃទី ២០ សីហា ខាងមុខ
|
ក្រិកមានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយជាមូយ បណ្ដាម្ចាស់បំណុលមុនថ្ងៃទី ២០ សីហា ខាងមុខ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ កក្កដា រដ្ឋាភិបាលក្រិកបានឲ្យដឹងថា៖ ប្រទេសនេះ
មានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកម្មវិធីផ្តល់ ជំនួយជា
មួយបណ្ដាម្ចាស់បំណុលអន្តរជាតិមុនថ្ងៃទី ២០ សីហាខាងមុខ។ សេចក្តី
ប្រកាសពោលខាងលើត្រូវបាននាំចេញក្នុងពេលដែលរដ្ឋសភាក្រិកត្រៀម
រៀបចំ ឲ្យការបោះឆ្នោតពង្រាងច្បាប់ទី ២ ដែលទាក់ទិនដល់កំណែទម្រង់
ត្បិតត្បៀតតាម សំណូមពរេបស់ប្រទេសដៃគូក្នុងតំបន់ចាយប្រាក់អឺរ៉ូ
(Eurozone)។ អ្នកនាំពាក្យ រដ្ឋាភិបាលក្រិក លោកស្រី Olga Gerovassili បាន
ឲ្យដឹងថា៖ ក្នុងករណី រដ្ឋសភា អនុម័តលើពង្រាងច្បាប់ទី ២ នេះ រដ្ឋាភិបាល
ក្រិកនឹងចាប់ផ្តើមការចររចារជាមួយ ម្ចាស់បំណុលអន្តរជាតិភ្លាមមួយរំពិច។
ការចរចារនេះអាចអូសបន្លាយដល់ថ្ងៃទី ២០ សីហាខាងមុខ។ នេះក៏ជាកាល
កំណត់ដែលក្រិកត្រូវទូទាត់កញ្ចប់បំណុល មានតំលៃ ៣,២ ពាន់លានអឺរ៉ូ
សំរាប់ធនាគារកណ្ដាលអឺរ៉ុប (ECB)។ បន្ទាប់នោះ ប្រទេសនេះត្រូវទូទាត់
បំណុលដែលមានតំលៃ ១,៥ ពាន់លានអឺរ៉ូទៀតសំរាប់ មូលនិធិរូបីយ
វត្ថុអន្តជាតិ (IMF) នាខែ កញ្ញា ខាងមុខនេះ ទៀតដែរ៕