ការកៀរគរធនធានគឺជាបញ្ហាសំខាន់បំផុតដើម្បីអនុវត្តន៍ផែនការមេទីក្រុង Can Tho

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំផែនការបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនិយាយរួម ក៏ដូចជានៅតាមមូលដ្ឋាននីមួយៗ និយាយដោយឡែក។
ការកៀរគរធនធានគឺជាបញ្ហាសំខាន់បំផុតដើម្បីអនុវត្តន៍ផែនការមេទីក្រុង Can Tho - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសផែនការ និងជំរុញការវិនិយោគទីក្រុង Can Tho (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១០ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសផែនការ និងជំរុញការវិនិយោគទីក្រុង Can Tho។

ផែនការមេទីក្រុង Can Tho សម័យកាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ កំណត់ថានៅឆ្នាំ ២០៣០ Can Tho នឹងក្លាយជាប៉ូលកំណើននៃតំបន់ដីសណ្ដទន្លេ Cuu Long។ នៅឆ្នាំ ២០៥០ ទីក្រុង Can Tho នឹងស្ថិតក្នុងក្រុមទីក្រុងដែលមានការអភិវឌ្ឍន៍ល្អបង្គួរនៅអាស៊ី ហើយក្លាយទៅជាទីក្រុងឆ្លាតវៃដែលគួរឲ្យរស់នៅនៅវៀតណាម។

អញ្ជើញថ្លែងក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំផែនការបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនិយាយរួម ក៏ដូចជានៅតាមមូលដ្ឋាននីមួយៗ និយាយដោយឡែក។

ដើម្បីអនុវត្តន៍ផែនការប្រកបដោយប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា ទីក្រុង Can Tho គួរតែផ្ដោតសំខាន់លើបញ្ហាសំខាន់បំផុតគឺការប្រមូលធនធានជាមួយកម្លាំងផ្ទៃក្នុងជាមូលដ្ឋាន យុទ្ធសាស្ត្រ យូរអង្វែង និងសម្រេច។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ទី១ ទីក្រុង Can Tho ត្រូវលើកកម្ពស់ធនធានបញ្ញា ជំរុញនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍន៍ ជំរុញការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង។ ទី២ ជំរុញការសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់តំបន់ និងប្រទេសទាំងមូល។ ទី៣ កៀរគរធនធានអភិវឌ្ឍន៍ផ្សេងៗ រួមមាន ទុនរដ្ឋ ទុនឯកជន ទុនមជ្ឈឹម ទុនមូលដ្ឋាន ទុនកម្ចី ជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន និងទាក់ទាញការវិនិយោគ FDI តាមរយៈកំណែទម្រង់បែបបទរដ្ឋបាល កែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែបើកចំហ និងអំណោយផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ