ការកសាងជនបទថ្មីត្រូវផ្អែកលើមូលដ្ឋានគ្រឹះជាតម្លៃវប្បធម៌ប្រចាំតំបន់និងសហគមន៍នីមួយៗ

(VOVWORLD) - នាថ្ងៃទី ១៧ ខែកុម្ភៈ នៅទីក្រុង Hai Phong ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong រៀបចំសន្និសីទទូទាំងប្រទេស ស្តីពីប្រព័ន្ធការិយាល័យសម្របសម្រួលជនបទថ្មីគ្រប់លំដាប់ថ្នាក់ ឆ្នាំ ២០២៣។

យោងតាមការិយាល័យសម្របសម្រួលការកសាងជនបទថ្មី តំបន់នានាចាំបាច់ត្រូវជំរុញការឃោសនាបន្ថែមទៀត និងផ្លាស់ប្តូរការត្រិះរិះអំពីការកសាងជនបទថ្មី ដោយភ្ជាប់ជាមួយការកសាង "កសិកម្មអេកូឡូស៊ី ជនបទទំនើប និងការអភិវឌ្ឍជនបទ"; លើកកំពស់គុណភាពនៃចលនាប្រឡងប្រណាំងដើម្បីកសាងជនបទថ្មី ជាពិសេសចលនា “ប្រទេសទាំងមូលរួមកម្លាំងដើម្បីកសាងជនបទថ្មី”  ដំណាក់កាល ២០២១-២០២៥ ដោយលោកនាយករដ្ឋមន្ត្រីបំផុសឡើង។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានសង្កត់ធ្ងន់ថា ការកសាងជនបទថ្មីត្រូវឈរលើមូលដ្ឋានគ្រឹះជាតម្លៃវប្បធម៌ដ៏វិសេសវិសាលប្រចាំតំបន់ និងសហគមន៍នីមួយៗ។

“តំបន់នីមួយៗត្រូវមានធនធាន មានចំណេះដឹងអំពីវប្បធម៌ប្រចាំតំបន់ដើម្បីពេលយើងនិទានរឿងមួយ ទីមួយបង្ហាញឲ្យប្រជាជនក្នុងសហគមន៍នោះឃើញថា ពួកគេក៏ត្រូវបានគោរពពីអ្នកដ៏ទៃ ដោយខ្លួនមានប្រវត្តិវប្បធម៌ មានភាពខុសគ្នា។ យើងដំណើរការកសាងជនបទថ្មី ដែលសង្កត់ធ្ងន់លើចំណេះដឹង សុភមង្គល  សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់សហគមន៍-ប្រជាជន ដើម្បីប្រជាជននឹងនរចិត្តធ្វើជាម្ចាស់ជនបទ”។

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣ ប្រទេសទាំងមូលមានអង្គភាពថ្នាក់ស្រុក ចំនួន ២៥៥ (ស្មើនឹង ៣៩,៦%) ដែលត្រូវបានទទួលស្គាល់ថា បំពេញតាមស្តង់ដារជនបទថ្មី។ នៅក្នុងខេត្តក្រុងទាំង១៨ឃុំសង្កាត់ទទួលបានស្តង់ដារជនបទថ្មី ១០០%។ ជាពិសេសខេត្តចំនួន ៥ រួមមាន៖ Nam Dinh, Dong Nai, Ha Nam, Hung Yen និង Hai Duong ត្រូវបានលោកនាយករដ្ឋមន្ត្រីទទួលស្គាល់ថា ដែលបញ្ចប់ភារកិច្ចកសាងជនបទថ្មី។ នៅឆ្នាំ ២០២៣ ប្រទេសទាំងមូលបានកំណត់គោលដៅថា យ៉ាងហោចណាស់អង្គភាពថ្នាក់ស្រុកចំនួន ២៧០ នឹងត្រូវបានទទួលស្គាល់ថា បំពេញតាមស្តង់ដារជនបទថ្មី ហើយខេត្ត/ក្រុងចំនួន ៧-៨ នឹងត្រូវបានទទួលស្គាល់ ដើម្បីបញ្ចប់ភារកិច្ចកសាងជនបទថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ