ក្រិកសង់បំណុលមួយផ្នែកសំរាប់ IMF
|
ក្រិកសង់បំណុលមួយផ្នែកសំរាប់ IMF (Image: VNA) |
(VOVworld) – ដោយមិនអើពើដល់ស្ថានភាពហិរញ្ញវត្ថុអស្ថិរភាព ក្រិកបានទូទាត់ បំណុលមួយផ្នែកដែលមានតំលៃ ៤០៣ លានដុល្លាអាមេរិកសំរាប់មូលនិធិរូបីយវត្ថុ
អន្តរជាតិ (IMF)។ ដោយមានការទូទាត់ប្រាក់បំណុលពោលខាងលើ នាថ្ងៃទី ១៣ មិនា ក្រិកនៅមានបំណុលជាង ១ ពាន់លានដុល្លាអាមេរិកជាមួយ IMF និងប្រទេសនេះត្រូវ ទូទាត់ចំនួនប្រាក់បំណុលនេះចាប់ពីថ្ងៃទី ១៦ ដល់ទី ២០ មិនា តាមកិច្ចសន្យាដែល បាននាំចេញមុនេះ។ ប្រាក់បំណុលសុរបដែល Athens ត្រូវទូទាត់សំរាប់ IMF ក្នុងខែ
មិនានេះមានតំលៃ ១,៥ ពាន់លានដុល្លាអាមេរិកក្នុងចំណោមកញ្ចប់ខ្ចី ៨ ពាន់លាន
ដុល្លាអាមេរិកដែល Athens ក៏នឹងទូទាត់ឲ្យបណ្ដាម្ចាស់បំណុលអន្តរជាតិនាខែមិនានេះ ដែរ៕