ការកសាងពាណិជ្ជសញ្ញា OCOP ថ្នាក់ជាតិ ធ្វើជាមូលដ្ឋាន ដើម្បីឈានចូលទីផ្សារអន្តរជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែមីនា នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំមជ្ឈិម កម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី បានបើកសន្និសីទទូទាំងប្រទេសដើម្បីបូកសរុបកម្មវិធី «ឃុំមួយ ផលិតផលមួយ (OCOP)» សម្រាប់ដំណាក់កាល ២០១៨-២០២០។
ការកសាងពាណិជ្ជសញ្ញា OCOP ថ្នាក់ជាតិ ធ្វើជាមូលដ្ឋាន ដើម្បីឈានចូលទីផ្សារអន្តរជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung  (រូបថត៖ VGP)

នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានបញ្ជាដឹកនាំថា នាពេលខាងមុខនេះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រូវ សម្របសម្រួលជាមួយក្រសួងនិងសាខានានាក្នុងការសុក្រិត្យឲ្យបានមមាញឹកនូវឯកសាររបស់រដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាអនុម័តលើគោលការណ៍វិនិយោគកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីក្នុងដំណាក់កាល ២០២១ - ២០២៥។

ក្នុងនោះត្រូវយកចិត្តទុកដាក់ចំពោះផលិតផលដែលមានគុណសម្បត្តិនិងលក្ខណៈប្រចាំតំបន់នៃមូលដ្ឋាននានា ដែលផ្សារភ្ជាប់នឹងកត្តាវប្បធម៌និងមនុស្សនៅក្នុងតំបន់នីមួយៗ។ និងក្រុមជនជាតិភាគតិច ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ចនិងទេសចរណ៍ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ