ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនិងកែទម្រង់បែបបទរដ្ឋបាលត្រូវផ្តោតសំខាន់ទៅលើបម្រើប្រជាជននិងសហគ្រាស

(VOVWORLD) - នាថ្ងៃទី១០ សីហា នៅទីស្នាក់ការរដ្ឋាភិបាល លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋាភិបាល និងជាប្រធានក្រុមការងាររបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាល បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃក្រសួងចំនួន១០អំពីស្ថានភាព អនុវត្តភារកិច្ចពាក់ព័ន្ធដល់ការកសាងរដ្ឋាភិបាល អេឡិចត្រូនិកនិងការកែទម្រង់បែបបទរដ្ឋបាល។
ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនិងកែទម្រង់បែបបទរដ្ឋបាលត្រូវផ្តោតសំខាន់ទៅលើបម្រើប្រជាជននិងសហគ្រាស - ảnh 1 លោករដ្ឋមន្រ្តី Mai Tien Dung ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VGP)

នាពេលកន្លងទៅ ប្រព័ន្ធព័ត៌មានគ្រឹះស្ថានមួយចំនួននៃរដ្ឋាភិបាល អេឡិចត្រូនិកត្រូវបានដាក់ឲ្យដំណើរការហើយបានផ្ដល់នូវប្រសិទ្ធភាពដូចជា៖ ប្រព័ន្ធព័ត៌មានបម្រើការប្រជុំនិងដោះស្រាយការងាររបស់រដ្ឋាភិបាលតា មអ៊ីនធឺណិត (e-Cabinet) ប្រព័ន្ធរាយការណ៍ព័ត៌មានរបស់រដ្ឋាភិបាល និង វិប ផតថលសេវាសាធារណៈជាតិ ជាដើម។ នាថ្ងៃទី១៤ សីហា ខាងមុខនេះ នឹងបង្ហាញមុខនូវមជ្ឈមណ្ឌលព័ត៌មាន ប្រតិបត្តិការរបស់រដ្ឋាភិបាលនិង នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ហើយប្រកាសសេវាសាធារណៈទី ១០០០ ដែល ត្រូវបានផ្គត់ផ្គង់តាមរយៈ វិបផតថលសេវាសាធារណៈជាតិ។

យោងតាមលោករដ្ឋមន្រ្តី Mai Tien Dung ថា ក្នុងអំឡុងពេលកើតមាន ជម្ងឺ Covid-19 តម្រូវការប្រើប្រាស់បច្ចេកវិទ្យារបស់ប្រជាជននិងសហគ្រាស គឺធំធេងណាស់ ហេតុដូច្នេះ ការដាក់ឲ្យដំណើរការនូវរដ្ឋាភិបាលអេឡិចត្រូនិក មានអត្ថន័យដ៏សែនសំខាន់។ លោករដ្ឋមន្រ្តី Mai Tien Dung បានស្នើឲ្យ ក្រសួងពាក់ព័ន្ធទាំងអស់ត្រូវសម្រេចរបាយការណ៍ហើយចេញផ្សាយឯកសារណែននាំជាលម្អិតដោយផ្តោតសំខាន់ទៅលើការបម្រើប្រជាជននិងសហគ្រាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ