ការកសាងវណ្ណៈកម្មកម្មវៀតណាមដ៏រឹងមាំក្នុងសម័យកាលជម្រុញការធ្វើឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មគឺជាកិច្ចការសំខាន់និងបន្ទាន់
(VOVWORLD) - មហាសន្និបាតសហជីពវៀតណាមលើក ទី១២ អាណត្តិ២០១៨-២០២៣ បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី២៥ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និសីទជាតិ (My Dinh) ទីក្រុងហាណូយនៃប្រទេសវៀតណាម។ អញ្ជើញចូលរួមក្នុងមហាសន្និបាតមានវត្តមានអគ្គលេខាបក្ស លោក Nguyen Phu Trong នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រ ធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមទាំងថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលវៀតណាម តំណាងសហព័ន្ធសហជីពពិភពលោក អគ្គនាយកដ្ឋានសហជីពពិភពលោក សហជីពអាស៊ាន និងអង្គការពាក់ព័ន្ធមួយចំនួនទៀត។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងសន្និបាត |
អញ្ជើញថ្លែងមតិក្នុងមហាសន្និបាត អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ វណ្ណៈកម្មករជានិច្ចកាលជាអ្នកត្រួសត្រាយនៃបដិវត្តន៍វៀតណាម ហើយបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ពិសេសដល់វណ្ណៈកម្មករនិងនិយោជិត។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ក្នុងដំណាក់កាលបដិវត្តន៍បច្ចុប្បន្ន យើងបន្តប្រកាន់ឲ្យបានខ្ជាប់ខ្ជូននូវទស្សនៈរបស់វណ្ណៈកម្មករ ជាវណ្ណៈដឹកនាំបដិវត្តន៍ តាមរយៈក្រុមត្រួសត្រាយគឺបក្សកុម្មុយនិស្តវៀតណាម។ ក្រោមការដឹកនាំរបស់បក្ស ការរឹងមាំរបស់វណ្ណៈកម្មករជាលក្ខខ័ណ្ឌចម្បង ដើម្បីធានាជោគជ័យរបស់កិច្ចការផ្លាស់ប្តូរថ្មីឧស្សាហូប នីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។ តាមនោះ ការកសាងវណ្ណៈកម្មករ វៀតណាមរឹងមាំក្នុងសម័យជម្រុញឧស្សាហូបនីកម្មនិងទំនើបភាវូបនីយកម្មជាភារកិច្ចសំខាន់និងចាំបាច់របស់បក្សនិងរដ្ឋ និងរបស់ប្រព័ន្ធនយោបាយទាំងមូល ក៏ដូចជារបស់កម្មករម្នាក់ៗនិងសង្គមទាំងមូល ក្នុងនោះ អង្គការសហជីពដើរតួនាទីទទួលខុសត្រូវខ្ពស់”។
លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់នៃមហាសន្និបាតលើកនេះ គឺជ្រើសតាំងគណៈប្រតិបត្តិសហព័ន្ធសហជីពវៀតណាម នីតិកាលថ្មី។ លោកក៏បានអះអាងថា មហាសន្និបាតសហជីពលើកទី១២ជាព្រឹត្តិការណ៍នយោបាយសំខាន់នៃវណ្ណៈកម្មករនិងនិយោជិត បើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃអង្គការសហជីព។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ”ក្រោយមហាសន្និបាតលើកនេះ ចលនាសហជីពកម្មករនិងសហជីពវៀតណាមនឹងមានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាង មានការច្នៃប្រ ឌិតថែមទៀត រួមចំណែកសក្តិសមថែមទៀតទៅក្នុងបុព្វហេតុអនុវត្តន៍ប្រកបដោយជោគជ័យ រាល់សេចក្តីសម្រចចិត្តរបស់មហាសន្និបាតបក្ស។ ពិតណាស់ថា វណ្ណៈកម្មករនឹងលើកកម្ពស់ធាតុពិតនៃបដិវត្តន៍ ស្មារតីឈានមុខ ពង្រីកប្រពៃណីស្នេហាជាតិ សាមគ្គីភាព ដើម្បីរួមចំណែកជាមួយបក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល រក្សានិងពង្រីកនូវសមិទ្ធិបដិវត្តន៍ កសាងនិងការពារមាតុប្រទេសវៀត ណាមកាន់តែស្រស់ស្អាតនិងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ”។
ទទួលយករាល់មតិបញ្ជាណែនាំរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានសហព័ន្ធសហជីពវៀតណាមលោក Bui Van Cuong បានសន្យាថា នឹងជម្រុញការផ្សព្វផ្សាយ កសាងវណ្ណៈកម្មករឹងមាំ រួមចំណែកការពារនិងការពារមាតុប្រទេសនិងអនុវត្តន៍ប្រកបដោយជោគជ័យ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២របស់បក្ស រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យ គោលដៅ “ប្រទេសជាតិ មាំមួន ប្រជាជនសម្បូរធូធារ យុត្តិធម៌ អរិយ្យធម៌ រឹងមាំឈានឡើង សង្គមនិយម”៕