ក្រិកសន្យាទូទាត់បំណុលក្នុងពេលណាសមស្រប
|
ក្រិកសន្យាទូទាត់បំណុលក្នុងពេលណាសមស្រប (AFP) |
Vovworld-ក្រិកនឹងទូទាត់បំណុលសំរាប់សហភាពអឺរ៉ុប (EU) និងមូលនិធិ
រូបីវត្ថុអន្តរជាតិ (IMF) ក្នុងពេលណាសមស្រប។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារ
ព័ត៌មាននាថ្ងៃទី២៥ឧសភា អ្នកនាំពាក្យរដ្ឋាភិបាលក្រិកលោក Gabriel Sakellaridis
បាននិយាយច្បាស់ថាក្នុងកំរិតសមស្រប ក្រិកនឹងអនុវត្តកិច្ចសន្យាអំពីបំណុល។
លោកអះអាងថា Athens មានការទទួលខុសត្រូវអនុវត្តរាល់កិច្ចសន្យាអំពីបំណុល
ប៉ុន្តែម្ចាស់បំណុលក៏ត្រូវតែអនុវត្តកិច្ចសន្យាឲ្យខ្ចីដែរ។ លោក Sakellaridis បានឲ្យ
ដឹងថា EU និងក្រិកនឹងតភ្ជាប់ឡើងវិញការចរចារស្ដីពីកំណែទម្រង់នាថ្ងៃទី២៦
ឧសភា ដោយសារ ភាគីទាំងពីរនៅតែខ្វែងគំនិតអំពីបញ្ហាពន្ធនិងការធានារ៉ាប់រង
សង្គម។ លោក Sakellaridis បាននាំចេញសេចក្តីប្រកាសពោលខាងលើក្នុង
កាលៈទេសៈក្រិកកំពុងប្រឈមមុខនឹងខ្ទង់បំណុលប្រមាណ៣០០លានអឺរ៉ូត្រូវ
ទូទាត់នាសប្ដាហ៍ខាងមុខខណៈដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសនេះលោក
Nikos Voutsis នាថ្ងៃទី២៤ឧសភាបានប្រកាសថា Athens គ្មានប្រាក់ដើម្បីទូទាត់
សំរាប់ IMF នូវខ្ទង់បំណុលទូទាត់នាថ្ងៃទី៥មិថុនានិងបណ្ដាខ្ទង់បំណុលមានតំលៃ
១,៦ពាន់លានដុល្លារអាមេរិកដែលក៏ត្រូវទូទាត់ក្នុងខែនោះដែរ៕