ក្រិកអះអាងទូទាត់ការប្រាក់សំរាប់ IMF
|
ក្រិកអះអាងទូទាត់ការប្រាក់សំរាប់ IMF (Image: VNA) |
(VOVworld) – ក្រសួងហិរញ្ញវត្ថុក្រិកបានប្រកាសថា៖ ប្រទេសនេះបានលៃ
ទុកប្រាក់ ចំនួន ២ លានអឺរ៉ូដើម្បីទូទាត់ការប្រាក់សំរាប់មូលនិធិអន្តរជាតិ
(IMF)។ ថ្លែងមតិនៅកាណាល់ទូរទស្សន៍ Mega រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្រិក
លោក Dimitris Mardas បានអះអាងថា៖ ការប្រាក់នឹងត្រូវបានទូទាត់។ ចំនួនប្រាក់ពោលខាងលើគ្រាន់តែជាផ្នែកតូចមួយក្នុងចំនួនប្រាក់បំណុល ១ ពាន់លានអឺរ៉ូដែលក្រិកត្រូវទូទាត់។ ក្នុងពេលនោះ ក្រិនមិនទាន់ទទួលបាន
កិច្ចព្រមព្រៀងអំពីការរំដោះទុន ៧,២ ពាន់លានអឺរ៉ូ ជាមួយ ម្ចាស់បំណុល
សហភាពអឺរ៉ុប (EU) និង IMF នៅឡើយ៕