កូរ៉េខាងជើង បន្តបាញ់សាកល្បង មីស៊ីល

(VOVWORLD) - ក្រុមប្រឹក្សានាយសេនាធិការនៃកងទ័ពចម្រុះកូរ៉េខាងត្បូងទើបបានបញ្ជាក់ថា កូរ៉េខាងជើងបានបន្តបាញ់មីស៊ីលប៉ាលីស្ទិកយ៉ាងហោចណាស់មួយគ្រាប់នៅព្រឹកព្រលឹមថ្ងៃនេះ (១៨ វិច្ឆិកា)។ 

ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះមិនបានរាយការណ៍យ៉ាងលម្អិតអំពីប្រភេទក៏ដូចជាចម្ងាយបាញ់របស់មីស៊ីលនោះទេ។ នេះជាការបាញ់បង្ហោះលើកទី ២ ក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នាពីភាគីកូរ៉េខាងជើង បន្ទាប់ពីការព្រមានថានឹងមាន "ប្រតិកម្មយោធាខ្លាំងជាងមុន" ដើម្បីឆ្លើយតបនឹងការធ្វើសមយុទ្ធរបស់អាមេរិក និងសម្ព័ន្ធមិត្ត។ ចាប់តាំងពីដើមឆ្នាំមក កូរ៉េខាងជើងបានអនុវត្តការបាញ់បង្ហោះជាច្រើនលើកដោយមីស៊ីលគ្រប់ប្រភេទ។ កាលពីខែមុន កូរ៉េខាងជើងបានបាញ់មីស៊ីលរាប់សិបគ្រាប់ទៅកាន់តំបន់សមុទ្រជាប់នឹងកូរ៉េខាងត្បូង និងជប៉ុន នៅពេលដែលអាមេរិកបានធ្វើសមយុទ្ធរយៈពេលវែងជាមួយកូរ៉េខាងត្បូង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ