កូរ៉េខាងជើង៖ ប្រតិកម្មចំពោះការដែលអង្គការ​សហប្រជាជាតិ​ថ្កោលទោស​កូរ៉េខាងជើង​បាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីប

(VOVWORLD) - ក្នុងសេចប្រកាសមួយនៅលើទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងបានឲ្យដឹងថា  រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son-hui បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺដើម្បីស្វ័យការពារ ហើយចាត់ទុកថាលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺជា "សមាជិកមួយ " នៃសេតវិមាន និង រដ្ឋាភិបាលសហរដ្ឋអាមេរិក។
កូរ៉េខាងជើង៖ ប្រតិកម្មចំពោះការដែលអង្គការ​សហប្រជាជាតិ​ថ្កោលទោស​កូរ៉េខាងជើង​បាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីប - ảnh 1ការសាកល្បង មីស៊ីលបាលីស្ទិកអន្តរទ្វីប (រូបថត៖ KCNA/Reuters)

 រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son-hui បានសម្តែងការមិនពេញចិត្តចំពោះការថ្កោលទោសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ចំពោះការសាកល្បង មីស៊ីលបាលីស្ទិកអន្តរទ្វីបរបស់កូរ៉េខាងជើងកាលពីសប្តាហ៍មុន ព្រមទាំងបានចោទប្រកាន់លោក Antonio Guterres ពីបទឈរជាមួយសហរដ្ឋអាមេរិក។

ក្នុងសេចប្រកាសមួយនៅលើទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងបានឲ្យដឹងថា  រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son-hui បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺដើម្បីស្វ័យការពារ ហើយចាត់ទុកថាលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺជា "សមាជិកមួយ " នៃសេតវិមាន និង រដ្ឋាភិបាលសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបាននិយាយថា លោក Guterres បានព្រងើយកន្តើយចំពោះគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាបេសកកម្មរក្សាគោលការណ៍យុត្តិធម៌ និងសត្យានុម័តក្នុងការដោះស្រាយកិច្ចការអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ