កូរ៉េខាងជើង អំពាវនាវ​ឱ្យអាមេរិក និងកូរ៉េខាងត្បូង បញ្ចប់សមយុទ្ធយោធារួមគ្នា

(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានលើកច្បាស់ថា អាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាដ៏ធំបំផុត មិនធ្លាប់មានពីមុនមក ហើយប្រទេសទាំងពីរចាំបាច់ត្រូវបញ្ចប់ការធ្វើសមយុទ្ធនេះ។
កូរ៉េខាងជើង អំពាវនាវ​ឱ្យអាមេរិក និងកូរ៉េខាងត្បូង បញ្ចប់សមយុទ្ធយោធារួមគ្នា - ảnh 1យន្តហោះចម្បាំងបំបាំងកាយ F-35A របស់កូរ៉េខាងត្បូង។ (rUbft; Yonhap/TTXVN)

នាថ្ងៃទី៤ ខែវិច្ឆិកា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង)បានសម្តែងការព្រួយបារម្ភចំពោះការដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពន្យារពេលសមយុទ្ធផ្លូវអាកាស Vigilant Storm (ពីមុន គ្រោងនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា) ហើយបានឲ្យដឹងថា ខ្លួននឹងឆ្លើយតបទៅនឹងរាល់ការប៉ុនប៉ងណាមួយ សំដៅរំលោភបំពានលើអធិបតេយ្យភាព និងប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេសនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានលើកច្បាស់ថា អាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាដ៏ធំបំផុត មិនធ្លាប់មានពីមុនមក ហើយប្រទេសទាំងពីរចាំបាច់ត្រូវបញ្ចប់ការធ្វើសមយុទ្ធនេះ។

ស្ថានការណ៍នៅលើឧបទ្វីបកូរ៉េកាន់តែតានតឹង នៅពេលដែលកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលជាច្រើនគ្រាប់ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា ដែលបានហៅថា Vigilant Storm ដោយមានការចូលរួមពីយន្តហោះចម្បាំងបំបាំងកាយ F-35A និង F-35B ចំនួន២៤០គ្រឿង។ លើសពីនេះទៅទៀត កងទ័ពអាមេរិកក៏បានដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ SSN-722  (ទម្ងន់ 6,000 តោន) ទៅកាន់កំពង់ផែ Busan (កូរ៉េខាងត្បូង)ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ