កូរ៉េខាងជើងចោទប្រកាន់យន្តហោះឈ្លបយកការណ៍អាមេរិករំលោភបំពាន EEZ
(VOVWORLD) - កងទ័ពជើងអាកាសកូរ៉េខាងជើងបានប្រតិកម្មទាន់ពេលវេលា ហើយបង្ខំឱ្យយន្តហោះអាមេរិកវិលត្រលប់ទៅវិញ។
ប្រភព៖ Reuters |
កាលពីថ្ងៃទី ១០ និង ១១ ខែកក្កដា លោកស្រី Kim Yo-jong អនុប្រធានគណៈកម្មការឃោនា និងព័ត៌មាននៃគណៈកម្មាធិការកណ្ដាលគណៈបក្សពលករកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបញ្ជូនយន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររំលោភបំពានលើដែនអាកាសខាងលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសនេះនៅដែនសមុទ្រប៉ែកខាងកើតឧបទ្វីបកូរ៉េ។ សកម្មភាពរំលោភបំពាននេះបានប្រព្រឹត្តិទៅចំនួន ៥ ដង ក្នុងថ្ងៃទី ១០ ខែកក្កដា រួមជាមួយសកម្មភាពឈ្លបយកការណ៍។ យោងតាមលោកស្រី Kim Yo-jong បានឲ្យដឹងថា កងទ័ពជើងអាកាសកូរ៉េខាងជើងបានប្រតិកម្មទាន់ពេលវេលា ហើយបង្ខំឱ្យយន្តហោះអាមេរិកវិលត្រលប់ទៅវិញ។ លោកស្រីក៏បានឲ្យដឹងថែមទៀតថា កូរ៉េខាងជើងអាចប្រើប្រាស់វិធានការឆ្លើយតប ប្រសិនបើភាគីអាមេរិករំលោភបំពានម្តងទៀត។
ក្នុងពេលនោះ កាលពីម្សិលមិញ អ្នកនាំពាក្យក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) លោក Lee Sung-jun បានច្រានចោលការចោទប្រកាន់របស់ទីក្រុងព្យុងយ៉ាង ដោយនិយាយថា ជើងហោះហើរឈ្លបយកការណ៍របស់កងកម្លាំងសហរដ្ឋអាមេរិក "ប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងមានការទទួលខុសត្រូវ" នៅដែនសមុទ្រ និងដែនអាកាសអន្តរជាតិផងដែរ៕