កូរ៉េខាងជើងឈប់គោរពតាមការសន្យាជាមួយអាមេរិក

(VOVWORLD) - កូរ៉េខាងជើងបានប្រកាសថា នឹងឈប់គោរពការសន្យស្ដីពីការមិនសាកល្បងមីស៊ីលនិងនុយក្លេអ៊ែរ ដោយមូលហេតុថា បទដាក់ទណ្ឌកម្មទាំងនេះរបស់អាមេរិកទៅលើកូរ៉េខាងជើងគឺធ្ងន់ធ្ងរពេក។
កូរ៉េខាងជើងឈប់គោរពតាមការសន្យាជាមួយអាមេរិក - ảnh 1 កូរ៉េខាងជើងឈប់គោរពតាមការសន្យាជាមួយអាមេរិក (រូបថត៖ NK News)

នាថ្ងៃទី ២១ ខែមករា ថ្លែងក្នុងសន្និសីទស្ដីពីការរំសាយសព្វាអាវុធ ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិនោះ ទីប្រឹក្សានៃក្រុមបេសកកម្មកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិលោក Ju Yong-chol បានបញ្ជាក់ថា គ្មានហេតុផលណាមួយ ដែលទីក្រុងព្យុងយ៉ាងត្រូវអនុវត្តរាល់ការសន្យាដោយឯកតោភាគី ខណៈដែលភាគីទាំងពីរមិនគោរពកិច្ចការសន្យានេះ។ លោក Ju Yong-cholបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតទៅលើទីក្រុងព្យុងយ៉ាង។ មន្រ្តីកូរ៉េខាងជើងរូបនេះក៏បានព្រមានថាប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តរក្សាគោលនយោបាយអមិត្តដូច្នេះ នោះ អនាគតនៃការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនឹងមិនអាចកើតមាន
ឡើងនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ