កូរ៉េខាងជើងត្រៀមខ្លួនទទួលយកសំណើរស្តីពីការជួបជុំគ្នានៅតំបន់គ្មានយោធា DMZ រវាងអាមេរិកនិងកូរ៉េខាងជើង

(VOVWORLD) -  ប្រទេសកូរ៉េខាងជើងត្រៀមខ្លូមជាស្រេចទទួលយកសំណើររបស់ប្រធានាធិបតីអាមេរិកលោក  Donald Trump ស្តីពីការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន នៅតំបន់គ្មានយោធាស្ថិតនៅលើព្រំដែនរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង។
កូរ៉េខាងជើងត្រៀមខ្លួនទទួលយកសំណើរស្តីពីការជួបជុំគ្នានៅតំបន់គ្មានយោធា DMZ រវាងអាមេរិកនិងកូរ៉េខាងជើង - ảnh 1ប្រធានាធិបតីអាមេរិកលោក  Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន

ការអះអាងនេះត្រូវបានអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Choi Son-hui លើកឡើងកាលពីថ្ងៃទី ២៩ ខែមិថុនា នៅក្នុងសេចក្តីប្រកាសមួយតាមរយៈទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) ។ មន្ត្រីរូបនេះ បានបញ្ជាក់ថាជំនួបរវាងថ្នាក់ដឹកនាំកូរ៉េខាងជើងនិងអាមេរិកនៅតំបន់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរនេះ នឹងធ្វើឱ្យស៊ីជម្រៅថែមទៀត ក៏ដូចជានាំមកនូវឱកាសដ៏មានអត្ថន័យក្នុងការពួនជ្រុំទំនាក់ទំនងរវាងភាគីទាំងពីរផងដែរ។ គួរបញ្ជាក់ថា លោក Donald Trump បានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ២៩ ដល់ ៣០ ខែមិថុនាបន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំអាមេរិកទៅកាន់កូរ៉េខាងត្បូងនៅពេលនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកខណៈដែលលោក Trump បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថាលោកមានបំណងចង់ជួបថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននៅតំបន់គ្មានយោធា ដើម្បីចាប់ ដៃគ្នានិងជម្រាបសួរគ្នា "ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ