|
អ.ស.បនាថ្ងៃទី២ មិនាបានសំរេចបង្កើនបទដាក់ទ័ណ្ឌកម្មទៅលើកូរ៉េខាងជើងអាស្រ័យដោយការបាញ់បង្ហោះកាំជ្រួចមីស៊ីលរបស់ប្រទេសនេះ (រូបថត៖Reuters) |
(VOVworld) - នាថ្ងៃទី៤ មិនា កូរ៉េខាងជើងបានថ្កោលទោសយ៉ាងខ្លាំងក្លានូវសេចក្ដី
សំរេចចិត្តថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។តាមសេចក្ដីថ្លែងការណ៍ដែលបាន
ចេញផ្សាយ កូរ៉េខាងជើងចាត់ទុកថា សេចក្ដីសំរេចចិត្តថ្មីរបស់អ.ស.បគឺអំពើឧក្រិដ្ឋ
កម្មអន្តរជាតិដ៏ធ្ងន់ធ្ងរបំផុតសំដៅដាក់ឲ្យប្រទេសនេះនៅដាច់តែឯង ហើយគៀប
សង្កត់លើប្រទេសមួយមានអធិបតេយ្យភាពនិងកិច្ចការពារ។ដោយហេតុនេះ កូរ៉េ
ខាងជើងប្រឆាំងជំទាស់យ៉ាងខ្លាំងនឹងសេចក្ដីសំរេចចិត្តនេះហើយ នឹងចលនា
មធ្យោបាយនិងវិធីទាំងអស់ដើម្បីអនុវត្តន៍សកម្មភាពដ៏ខ្លាំងក្លានិងគ្មានមេត្តាដើម្បី
ប្រឆាំងនឹងបទដាក់ទ័ណ្ឌកម្មទាំងនេះ។
នាថ្ងៃដដែល ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye បានអំពាវនាវ
ជាថ្មីម្ដងទៀតឲ្យព្យុងយ៉ាងលុបចោលកម្មវិធីនុយក្លេអ៊ែរហើយផ្លាស់ប្ដូរគោល
នយោបាយ។រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងអនុវត្តន៍គ្រប់វិធានការដ៏ខ្លាំងក្លានិងមាន
ប្រសិទ្ធិភាពចំពោះកូរ៉េខាងជើងរហូតដល់ពេលប្រទេសនេះលុបចោលកម្មវិធី
នុយក្លេអ៊ែរហើយក្លាយទៅជាសមាជិកមួយដែលមានការទទួលខុសត្រូវនៃ
សហគមន៍អន្តរជាតិ៕