កូរ៉េខាងជើងថ្លឹងមើលរៀបចំជំនួបកំពូលទី២ជាមួយអាមេរិក

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Kyodo នាថ្ងៃទី៦ កក្កដាបានដកស្រង់ប្រភពព័ត៌មាន ការទូតមួយចំនួនឲ្យដឹងថា កូរ៉េខាងជើងកំពុងស្វែងរកទីកន្លែងមួយនៅប្រទេស ស្វីស ដើម្បីអាចរៀបចំជំនួបកំពូលទី២រវាងមេដឹកនាំប្រទេសនេះលោក Kim Jong-un និងប្រធានាធិបតីអាមេរិកលោក Donald Trump។ 
តាមប្រភពព័ត៌មាន ខាងលើថា អ្នកការទូតកូរ៉េខាងជើងបានទៅកាន់ Bern Davos និង Geneva ដើម្បីប្រមូលផ្ដុំព័ត៌មានស្ដីពីសណ្ឋាគារនិងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិដែល មានលក្ខណៈគ្រប់គ្រាន់ដើម្បីរៀបចំជំនួបកំពូលខាងលើនិងជំនួបចរចានានាដែល មានការចូលរួមរបស់ចិននិងកូរ៉េខាងត្បូងទៀតផង។ ព្យុងយ៉ាងហាក់ដូចជាកំពុងពិចារណា លើលទ្ធភាពរៀបចំជំនួបកំពូលជាមួយអាមេរិកនិងជំនួបពិភាក្សាផ្សេងៗទៀត ក្នុង រយៈពេលប្រព្រឹត្តទៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលគ្រោងនឹងបាន រៀបចំឡើងនៅ Davos នាខែមករាឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ