កូរ៉េខាងជើងនិងអាមេរិកបង្កើតក្រុមការងារអំពីការលុបបំបាត់នុយក្លេអ៊ែរ
(VOVWORLD) - នាថ្ងៃទី ៧ កក្កដា ក្នុងដំណើរទស្សនកិច្ចនៅព្យុងយ៉ាងរបស់រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Mike Pompeo ស.ប.ប.ក. និងអាមេរិកបានបង្កើត បណ្ដាក្រុមការងារសំដៅពិភាក្សាដ៏លំអិតអំពីផែនការលុបបំបាត់នុយក្លេអ៊ែរ។
កូរ៉េខាងជើងនិងអាមេរិកបង្កើតក្រុមការងារអំពីការលុបបំបាត់នុយក្លេអ៊ែរ |
នាថ្ងៃទី ៧ កក្កដា ក្នុងដំណើរទស្សនកិច្ចនៅព្យុងយ៉ាងរបស់រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Mike Pompeo ស.ប.ប.ក. និងអាមេរិកបានបង្កើត បណ្ដាក្រុមការងារសំដៅពិភាក្សាដ៏លំអិតអំពីផែនការលុបបំបាត់នុយក្លេអ៊ែរ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Heather Nauert បានឲ្យដឹងថា៖ ភាគីទាំងពីរបានបង្កើតកាណាល់ពិគ្រោះយោបល់សំដៅដោះស្រាយ «បញ្ហាសំខាន់ៗ» ក្នុងនោះរួមមានការវាយតំលៃការខំប្រឹងប្រែងក្នុងការលុប បំបាត់នុយក្លេអ៊ែរ។ ក្រៅពីនោះ ភាគីទាំងពីរបានផ្តោតទៅលើការធ្វើមាតុភូមិ និវត្តន៍ឥដ្ឋធាតុរបស់បណ្ដាទាហានអាមេរិកដែលបានពលីជីវិតក្នុងសង្គ្រាម កូរ៉េ (១៩៥០-១៩៥៣)។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អគ្គលេខាធិការរង អ.ស.ប. ទទួលបន្ទុកបញ្ហាមនុស្សធម៌និងសម្របសម្រួលការជួយសង្គ្រោះជា បន្ទាន់ លោក Mark Lowcock នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងចាប់ពី ថ្ងៃទី ៩ ដល់ទី ១២ កក្កដា ខាងមុខ៕