កូរ៉េខាងជើងបញ្ជាក់ការបាញ់សាកល្បងមីស៊ីលប៉ាលីស្ទិកអន្តរទ្វីប Hwasong-18

(VOVWORLD) - ការធ្វើតេស្តមីស៊ីលនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោកប្រធាន Kim Jong Un សំដៅបញ្ជាក់ពីសមត្ថភាព និងភាពជឿជាក់នៃប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មី។
កូរ៉េខាងជើងបញ្ជាក់ការបាញ់សាកល្បងមីស៊ីលប៉ាលីស្ទិកអន្តរទ្វីប Hwasong-18 - ảnh 1ស៊ីលប៉ាលីស្ទិកអន្តរទ្វីប (ICBM) (រូបថត៖ VNA)

កូរ៉េខាងជើងបានបញ្ជាក់នាថ្ងៃទី១៣ កក្កដាថា មីស៊ីលដែលខ្លួនបានបាញ់កាលពីថ្ងៃទី ១២ ខែកក្កដា គឺជាមីស៊ីលប៉ាលីស្ទិកអន្តរទ្វីប (ICBM) ឥន្ធនៈរឹង Hwasong-18 ។ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA ការធ្វើតេស្តមីស៊ីលនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោកប្រធាន Kim Jong Un សំដៅបញ្ជាក់ពីសមត្ថភាព និងភាពជឿជាក់នៃប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មី។ មីស៊ីលនេះ ហោះបានចម្ងាយជាង ១ ០០០ គីឡូម៉ែត្រមុនពេលធ្លាក់នៅឆ្នេរសមុទ្រខាងកើតរបស់ប្រទេសនេះ។ KCNA បានដកស្រង់សម្តីលោកប្រធាន Kim Jong Un ដោយសង្កត់ធ្ងន់ថាប្រតិបត្តិការយោធាកាន់តែខ្លាំងក្លានឹងត្រូវបានអនុវត្តន៍រហូតដល់ពេលណាដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងទទួលស្គាល់ការបរាជ័យនិងបោះបង់ចោលគោលនយោបាយអមិត្តរបស់ពួកគេចំពោះកូរ៉េខាងជើង។

ប្រតិកម្មទៅនឹងទង្វើរបស់កូរ៉េខាងជើង ក្រសួងការបរទេសអាមេរិកនាថ្ងៃនេះបានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ដោយចាត់ទុកវាថាជាសកម្មភាពរំលោភបំពានលើសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កើនភាពតានតឹង និងហានិភ័យអស្ថិរភាពនៃស្ថានភាពសន្តិសុខនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ