កូរ៉េខាងជើងបញ្ជាក់ពីការបាញ់បង្ហោះ​សាកល្បង ICBM

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) នៅថ្ងៃទី ១៩ ខែកុម្ភៈបានបញ្ជាក់ថា ប្រទេសនេះបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈ។
កូរ៉េខាងជើងបញ្ជាក់ពីការបាញ់បង្ហោះ​សាកល្បង ICBM - ảnh 1មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងត្រូវបានបាញ់សាកល្បងនៅអាកាសយានដ្ឋានអន្តរជាតិព្យុងយ៉ាង ថ្ងៃទី ១៨ ខែកុម្ភៈ  (រូបថត៖ KCNA/TTXVN)

របាយការណ៍បានឲ្យដឹងថា ការបាញ់សាកល្បងមីស៊ីលលើកនេះគឺស្ថិតក្នុងក្របខណ្ឌនៃសមយុទ្ធ ហ្វឹកហាត់សមត្ថភាពត្រៀមខ្លួនប្រយុទ្ធក្នុងស្ថានភាពបន្ទាន់ ដែលត្រូវបានធ្វើឡើងដោយមិនជូនដំណឹងជាមុន តាមសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការយោធាមជ្ឈឹមបក្សពលករកូរ៉េខាងជើងលោក Kim Jong Un នៅព្រឹកថ្ងៃដដែល។ តាមនោះ ICBM Hwasongpho-15 ត្រូវបានបាញ់បង្ហោះពីព្រលានយន្តហោះអន្តរជាតិព្យុងយ៉ាង នារសៀលថ្ងៃទី ១៨ ខែកុម្ភៈ។ គ្រាប់មីស៊ីលបានឈានដល់កម្ពស់អតិបរមា ដោយហោះហើយបានចម្ងាយ ៩៨៩ គីឡូម៉ែត្រ មុនពេលធ្លាក់ចុះលើតំបន់ដែលបានកំណត់ នៅតំបន់សមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។

យោងតាម KCNA គណៈកម្មាធិការយោធាមជ្ឈឹមបក្សពលករកូរ៉េខាងជើងបានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពជាក់ស្តែងរបស់អង្គភាព ICBM ក្នុងការត្រៀមខ្លួនអនុវត្តនិងវាយប្រហារ។ KCNA បានអះអាងថា ការបាញ់សាកល្បង ICBM លើកនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលស្ថានភាពបច្ចុប្បន្ន កំពុងរងការគំរាមកំហែងផ្នែកយោធារបស់អាមេរិកនិងកូរ៉េខាងត្បូងកាន់តែធ្ងន់ធ្ងរដែលមិនអាចបោះបង់ចោលបានឡើយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ