កូរ៉េខាងជើងបាញ់បង្ហោះវត្ថុចំនួន ២ ដែលសង្ស័យជាមីស៊ីលបាលីស្ទិក

(VOVWORLD) - រដ្ឋាភិបាលនៃប្រទេសនេះបានផ្ញើលិខិតផ្លូវការទៅកាន់កូរ៉េខាងជើង តាមរយៈស្ថានទូតជប៉ុនប្រចាំនៅទីក្រុងប៉េកាំង។
កូរ៉េខាងជើងបាញ់បង្ហោះវត្ថុចំនួន ២ ដែលសង្ស័យជាមីស៊ីលបាលីស្ទិក - ảnh 1កូរ៉េខាងជើងបាញ់បង្ហោះវត្ថុចំនួន ២ ដែលសង្ស័យជាមីស៊ីលបាលីស្ទិក (រូបថត៖ VNA)

នៅព្រឹកថ្ងៃទី ១៣ខែកញ្ញា កងទ័ពកូរ៉េខាងត្បូង និងកងទ័ពជប៉ុនបានឲ្យដឹងថា នាវេលាម៉ោង ១១ និង៤៣ នាទី និងវេលាម៉ោង ១១ និង៥៣ នាទី កូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុទំនោងជាមីស៊ីលបាលីស្ទិកចេញទៅដែនសមុទ្រភាគខាងកើតឧបទ្វីបកូរ៉េ។

ភ្លាមៗមក កងទ័ពកូរ៉េខាងត្បូងបានបដិសេធន៍ចំពោះទង្វើនាពេលថ្មីៗបំផុតរបស់កូរ៉េខាងជើង ព្រមទាំងអំពាវនាវដល់កូរ៉េខាងជើងឲ្យបញ្ឈប់ការបាញ់សាកល្បងនេះ។ក្នុងពេលនោះ លោក Hirokazu Matsuno ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសនេះបានផ្ញើលិខិតផ្លូវការទៅកាន់កូរ៉េខាងជើង តាមរយៈស្ថានទូតជប៉ុនប្រចាំនៅទីក្រុងប៉េកាំង។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបញ្ជាឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ប្រមូលព័ត៌មាន និងធានាសុវត្ថិភាពសម្រាប់នាវា និងយន្តហោះដែលឆ្លងកាត់តំបន់នេះ។ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថាមីស៊ីទាំងពីរនេះរបស់កូរ៉េខាងជើងដែលទើបតែបាញ់ចេញបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ ជប៉ុន ដែលមិនបង្កការខូចខាតដល់នាវា និងយន្តហោះនៅក្នុងតំបន់នោះទេ។

ការបាញ់បង្ហោះនេះបានកើតឡើងខណៈដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un កំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ