កូរ៉េខាងជើងបាញ់មីស៊ីប៉ាលីស្ទិកចូលសមុទ្រប៉ែកខាងកើត

(VOVWORLD) - ទាំងកូរ៉េខាងត្បូង និងជប៉ុនបានឲ្យដឹងថា ពួកគេប្រឆាំងជំទាស់កូរ៉េខាងជើង ពាក់ព័ន្ធទៅនឹងការបាញ់បង្ហោះនាពេលថ្មីៗបំផុតតាមរយៈផ្លូវការទូត។
កូរ៉េខាងជើងបាញ់មីស៊ីប៉ាលីស្ទិកចូលសមុទ្រប៉ែកខាងកើត - ảnh 1កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបឥន្ធនៈរឹង Hwasong-18 កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ។ រូបថត៖ Yonhap/VNA

ក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា នាវេលាម៉ោង ៣ និង ៣០ នាទី និង ៣ និង ៤៦ នាទីទៀបភ្លឺថ្ងៃនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាលីស្ទិកចំនួន ២ គ្រាប់ឆ្ពោះទៅកាន់ដែនសមុទ្រ ដែលស្ថិតនៅកណ្ដាលឧបទ្វីបកូរ៉េ និងជប៉ុន។ យោងតាម JCS បានឲ្យដឹងថា កងទ័ពកូរ៉េខាងត្បូងនៅតែកំពុងវិភាគព័ត៌មានទាក់ទងនឹងការបាញ់បង្ហោះដើម្បីកំណត់ប្រភេទមីស៊ីលរបស់កូរ៉េខាងជើង។

ក្នុងពេលនោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានឲ្យដឹងថា វត្ថុហោះហើរចំនួន ២ របស់កូរ៉េខាងជើងហាក់ដូចជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។ ដូច្នេះ មីស៊ីលហោះបានចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រ នៅកម្ពស់អតិបរមា ៥០ គីឡូម៉ែត្រ ហើយហាក់ដូចជាមានគន្លងមិនធម្មតា។

ទាំងកូរ៉េខាងត្បូង និងជប៉ុនបានឲ្យដឹងថា ពួកគេប្រឆាំងជំទាស់កូរ៉េខាងជើង ពាក់ព័ន្ធទៅនឹងការបាញ់បង្ហោះនាពេលថ្មីៗបំផុតតាមរយៈផ្លូវការទូត។

ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងបានប្រព្រឹត្តិទៅមួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបើកកិច្ចប្រជុំលើកដំបូងនៃក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) នៅទីក្រុងសេអ៊ូល។ កាលពីម្សិលមិញដដែល សេតវិមានបានប្រកាសថា នាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិកបានទៅទស្សនាកំពង់ផែប៊ូសានរបស់កូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តពង្រីកការកំញើញរបស់ទីក្រុងវ៉ាស៊ីនតោនជូនទីក្រុងសេអ៊ូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ