កូរ៉េខាងជើងបដិសេធសំណើបញ្ជូនបេសកជនពិសេសរបស់កូរ៉េខាងត្បូង

(VOVWORLD) - អ្នកនាំពាក្យរបស់អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើងបាន ឲ្យដឹង ថាទីក្រុងព្រុងយ៉ាងនឹងបញ្ជូនអង្គភាពនានាទៅកាន់ទីក្រុង Kaesong និង ភ្នំ Mount Kumgang ដែលស្ថិតនៅក្បែរព្រំដែន។ 
កូរ៉េខាងជើងបដិសេធសំណើបញ្ជូនបេសកជនពិសេសរបស់កូរ៉េខាងត្បូង - ảnh 1 ទិដ្ឋភាពរមណីយដ្ឋានភ្នំ Kaesong ប្រទេសកូរ៉េខាងជើង  (រូបថតៈយ៉ុនហាប់)

នាថ្ងៃទី ១៧ ខែមិថុនា កូរ៉េខាងជើងបានប្រកាសបដិសេធសំណើររបស់កូរ៉េខាងត្បូង អំពីការបញ្ជូនបេសកក ជនពិសេស ហើយថែមទាំងដាក់ពង្រាយយោធានៅតាមតំបន់ព្រំដែននៃទីក្រុង Kaesong និងភ្នំ Kumgang ។

នាថ្ងៃដដែល អ្នកនាំពាក្យរបស់អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើងបានឲ្យដឹង ថាទីក្រុងព្រុងយ៉ាងនឹងបញ្ជូនអង្គភាពនានា ទៅកាន់ទីក្រុង Kaesong និង ភ្នំ Mount Kumgang ដែលស្ថិតនៅក្បែរព្រំដែន។ លើសពីនេះទៅទៀត កូរ៉េខាងជើងក៏បានដាក់ពង្រាយប៉ុស្តិ៍យាមល្បាត ដែលធ្លាប់ត្រូវបានរុះរើចេញនៅតំបន់គ្នានយោធា ក៏ដូចជាចាប់ផ្ដើមយុទ្ធនាការបញ្ជូន ខិតប័ណ្ណនៅតំបន់ព្រំដែនផងដែរ។

មុននេះ កាលពីថ្ងៃទី ១៦ ខែមិថុនា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា ប្រទេសខ្លួននឹងតបតបវិញយ៉ាងខ្លាំងក្លាចំពោះរាល់សកម្មភាពបង្ករឿងហេតុយោធាណាមួយ ដែលភាគកូរ៉េខាងជើងអាចអនុវត្តន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ