កូរ៉េ​ខាង​ជើង​បន្ត​បាញ់បង្ហោះ​​មីស៊ីល

(VOVWORLD) - កូរ៉េខាងត្បូងបានឲ្យដឹងថា នាថ្ងៃទី១ ខែតុលា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ទើបបានបាញ់បង្ហោះមីស៊ីលបាលីស្ទិកមួយគ្រាប់។

នេះជាការបាញ់បង្ហោះមីស៊ីលលើកទី ៤ របស់កូរ៉េខាងជើងក្នុងរយៈពេលមួយសប្តាហ៍។ យោងតាមក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើត។ ភាគីជប៉ុនក៏បានបញ្ជាក់ពីព័ត៌មាននេះ ហើយបានឲ្យដឹងថា គ្រាប់មីស៊ីលទីពីរហាក់ដូចជាបានបរាជ័យក្នុងការបង្ហោះ។

ការបាញ់បង្ហោះថ្មីបំផុត កើតឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ចប់សមយុទ្ធយោធាជើងទឹកដ៏ធំបំផុតក្នុងរយៈពេលប្រាំឆ្នាំ ដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះ USS USS Ronald Reagan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ