កូរ៉េខាងជើងបន្ត​បាញ់​សាកល្បងមីស៊ីល

(VOVWORLD) - នេះ ជាការបាញ់បង្ហោះលើកទី ៤ របស់ទីក្រុងព្យុងយ៉ាងចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន។
កូរ៉េខាងជើងបន្ត​បាញ់​សាកល្បងមីស៊ីល - ảnh 1 រូបថត៖ AFP/TTXVN

កងទ័ពកូរ៉េខាងត្បូង នៅថ្ងៃទី ១៧ ខែមករា បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់បង្ហោះ វត្ថុ ហោះហើរចំនួនពីរ ដែលត្រូវបានចាត់ទុកថាជាមីស៊ីលបាលីស្ទីក រយៈចម្ងាយខ្លី ហោះទៅកាន់តំបន់សមុទ្រភាគខាងកើតឧបទ្វីបកូរ៉េ នាព្រឹកថ្ងៃ ដ៏ដែលនោះ។ ការបាញ់បង្ហោះនេះ ត្រូវបានប្រព្រឹត្តិទៅនៅតំបន់ជិតព្រលានយន្តហោះ Sunaan រដ្ឋធានីព្យុងយ៉ាង។

មុននោះ កងកម្លាំការពារសមុទ្រជប៉ុនក៏បានចាត់ទុកថា វត្ថុហោះហើរដែលកូរ៉េខាងជើងបានបាញ់ ហាក់ដូចជាមីស៊ីលបាលីស្ទីក អាចថ្លាក់ចូលតំបន់នៅក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។ នេះ ជាការបាញ់បង្ហោះលើកទី ៤ របស់ទីក្រុងព្យុងយ៉ាងចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ