កូរ៉េខាងជើងបន្តរុះរើមូលដ្ឋានសាកល្បងបាញ់មីស៊ីល Sohae
(VOVWORLD) -នាថ្ងៃទី៧ខែសីហានៅលើគេហទំព័រ ៣៨ North បានផ្សព្វផ្សាយព័ត៌មានថា ប្រទេសកូរ៉េខាងជើងបន្តរុះរើមូលដ្ឋានសាកល្បងបាញ់មីស៊ីលមួយយោងតាមកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un និងប្រធានាធិបតី អាមេរិច លោក Donald Trump។
រូបថតថ្មីដែលបានថត ពីផ្កាយរណបនាថ្ងៃទី៣ខែសីហា បានបង្ហាញឲ្យឃើញថាកូរ៉េខាងជើងបានកំពុង បន្តការរុះរើដែលប្រព្រឹត្តទៅនៅស្ថានីយ៍បង្ហោះផ្កាយរណប Sohae |
យោងតាមព័ត៌មាននេះ រូបថតថ្មីដែលបានថត ពីផ្កាយរណបនាថ្ងៃទី៣ខែសីហា បានបង្ហាញឲ្យឃើញថាកូរ៉េខាងជើងបានកំពុង បន្តការរុះរើដែលប្រព្រឹត្តទៅនៅស្ថានីយ៍បង្ហោះផ្កាយរណប Sohae។ នាថ្ងៃទី២៣ ខែកក្កដា នៅលើគេហទំព័រ ៣៨ North បានឲ្យដឹង ថាប្រទេសកូរ៉េខាងជើងបាន ចាប់ផ្តើមរុះរើមូលដ្ឋានសំខាន់ៗដែលចំណុះទីតាំងសាកល្បងបាញ់មីស៊ីលខាងលើ។ គេហទំព័រព័ត៌មាននេះក៏បានបន្តទៀតថា ផ្នែកនិមួយៗនៃការបាញ់មីស៊ីល ក៏ត្រូវបានរុះរើដែរប៉ុន្តែមិនទាន់ច្បាស់ថាតើសកម្មភាពនេះទាក់ទងទៅនឹងការដកចេញឬការចាប់ផ្តើមនៃការផ្លាស់ប្តូរខ្លះនូវរចនាសម្ព័ន្ធនេះដែរឬក៏អត់ទេ៕