កូរ៉េខាងជើងបានបញ្ចប់“ យុទ្ធនាការ ៨០ ថ្ងៃ” ប្រកបដោយជោគជ័យ
(VOVWORLD) - កូរ៉េខាងជើងបានបញ្ចប់ដោយជោគជ័យនូវយុទ្ធនាការ ៨០ ថ្ងៃដែលបានបំផុសដោយ មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។
ប្រជាជនពាក់ម៉ាសដើម្បីការពារការឆ្លងជំងឺកូវីដ១៩ នៅរដ្ឋធានីព្យុងយ៉ាងប្រទេសកូរ៉េខាងជើង (រូបថត៖ AFP / VNA) |
ទីភ្នាក់ងារសារព័ត៌មានកណ្តាល នៃប្រទេសកូរ៉េខាងជើង (KCNA) កាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២១ បានចុះផ្សាយអត្ថបទមួយដោយអះអាងថាកូរ៉េខាងជើងបានបញ្ចប់ដោយជោគជ័យនូវយុទ្ធនាការ ៨០ ថ្ងៃដែលបានបំផុសដោយ មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។
នៅខែតុលាឆ្នាំ ២០២០ មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានបើកយុទ្ធនាការរយះពេល ៨០ ថ្ងៃដើម្បីសម្រេចបាននូវគោលដៅជាតិនិងសេដ្ឋកិច្ចនៅចុងឆ្នាំ ២០២០ មុនពេលមហាសន្និបាតគណបក្សពលករកូរ៉េខាងជើងដែលគ្រោងនឹងប្រារព្វធ្វើឡើងនៅដើមខែមករាឆ្នាំ ២០២១ ។ KCNA ក៏បានបញ្ជាក់ថា“ យុទ្ធនាការ ៨០ ថ្ងៃ” គឺជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីការពារអាយុជីវិតប្រជាជន នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចពិភពលោកនិងគ្រោះមហន្តរាយធម្មជាតិដែលបានកើតមានឡើងជាបន្តបន្ទាប់ផងដែរ៕